អាវុធហត្ថបង្ក្រាបឈើអារក្នុងដែនសមត្តកិច្ចមន្រ្តីបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានស្រុក សហការកម្លាំងចំរុះស្រុក ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ(ឈើអារ) ក្នុងតំបន់ដែនសមត្តកិច្ចរបស់មន្រ្តីបរិស្ថាន រិបអូសគំនរឈើអារលេខ២.៣ ជាច្រើនយកទៅបន្តនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើងពេញ ១ថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅតំបន់ក្បែៗផ្លូវថ្នល់គម្រោងអភវឍ្ឍន៍ស្ទឹងពោធិ៍សាត់លេខ៣ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពពីកម្លាំងចុះប្រត្តិបត្តិការខាងលើបង្ហើបថា ជាលទ្ធផល៖ កម្លាំងរុករកឃើញ និងធ្វើការរិបអូសគំនរឈើអារប្រភេទលេខ២ និងលេខ៣ ដែលនៅក្បែរៗរោងស្នាក់នៅរបស់ជនចំណាកស្រុកយ៉ាងអនាធិបត័យផងនោះចំនួន ៦កន្លែង ។

ប្រភពព័ត៌មានខាងលើបន្តទៀតថា វត្ថុតាងឈើអារប្រភេទលេខ២ និងលេខ៣ ត្រូវបានរិបអូសប្រមូលយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅទីស្នាក់ការតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល(C I) ដើម្បីរងចាំធ្វើការវាស់វែងជាក់ស្ដែងបន្ត៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print