ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃសៅរិ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួុមពី លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ និង ជាអ្នកតំណាងរាស្ដ្រ ខេត្ដពោធិ៏សាត់ រួមជាមួយ មន្ដ្រីមកពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការពីក្រសួុងស្ថាប័នមួុយចំនួុន និងលោកណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បាននាំយកអំណោយសប្បុរសធម៏ ជាថវិកា និងសម្ភារៈមួយចំនួន និងជួបសំណេះសំណាលសាកសួុរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ សមាជិកស មាជិកានិងថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(ស.យ.ម.ក) ប្រមាណ១៥០នាក់ សាខាខេត្តពោធិ៍សាត់ ដែលពិធីនេះធ្វើឡើងនៅ ភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ថ្លែងទៅកាន់អ្នកចូលរួុមនិងអង្គពិធី លោក រ៉ូហ្វី អូស្មាន បានលើកឡើងដែលសង្កត់ធ្ងន់ទៅលើយុវជនថា យុវជនគឺជាទំពាំងស្នងឫស្សី យុវជនគឺជាអ្នកបន្តវេន យវុជនត្រូវតែខិតខំរៀនសូត្រពង្រឹងសមត្ថភាព ដើម្បីក្លាយខ្លួុនជាធនធានមនុស្សដែលពោរពេញដោយថាមពល ភ្លឺស្វាង ជាយុវជនសម័យទំនើប ស៊ីវីល័យ ជាសរសរទ្រូងរបស់ប្រទេសជាតិ ដែលប្រទេសជាតិយើងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ប្រមុខរាជេដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាពោរពេញដោយ សុខសន្តិភាព ស្ថិរភាពនយោបាយ កំពុងតែមានសន្ទុះនៃការរីកចំរើនឥតឈប់ឈរ ពីមួុយថ្ងៃទៅមួុយថ្ងៃ ដែលត្រូវការចាំបាច់ធនធានមនស្សជាសំខាន់ ជាពិសេសយុវជនត្រូវចេះធ្វើការផ្សារភ្ជាប់ការងារជាមួុយនិងរៀមច្បងដែលមានបទ ពិសោធខ្ពស់។
ដោយឡែក លោក ណាសៀត អូស្មាន ក៏ បានពាំនាំនូវសាឡាមផ្តាំផ្ញើ សាកសួុរសុខទុក្ខដល់ពុកម៉ែបងប្អូនទាំងអស់គ្នាពីសំណាក់ លោក
ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួុលបន្ទុកបេសកកម្មពិសេស ដែលជានិច្ចកាល លោកតែងតែមានការនឹករលឹកនិងគិតគូពីសុខទុក្ខរបស់ពុកម៉ែបងប្អូន មិនថាលោកមានការហត់នឿយនិងការងារយ៉ាងណានោះទេ។
លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តខេត្តពោធិ៍សាត់បានឧបត្ថមថវិកាចំនួុន ១,៥០០,០០០រៀលសំរាប់ចាក់ដីគូប៊ួុរ (ទីបញ្ជុះសព) និងសម្ភារៈកីឡាមួុយចំនួុនផងដែរ៕
ដោយ៖ សំរិត