យោធាខាងវិស្វកម្មពាក់ស័ក្តិ២ បាញ់១០គ្រាប់ បង្អួតស្រីស្នេហ៍ផ្អើលអ្នកក្រុងសែនមនោរម្យ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លោកយោធាពាក់ស័ក្តិ២ បានទាញកាំភ្លើងបាញ់ចំនួន១០គ្រាប់ គម្រាមនិងបង្អួតស្រីស្នេហ៍ ទាំងព្រឹកនាវេលាម៉ោង៥ និង៣០នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ កើតឡើងត្រង់ចំណុច មុខផ្សារប៉េងឃុន ក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនបង្កឈ្មោះ ប៉ែង សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ទីកន្លែងកំណើត ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ អាសយដ្ឋានបច្ចុប្បន្ននៅ ភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា៖ ករណីផ្ទុះអាវុធកើតឡើងដោយសារ មូលហេតុខឹងស្រីស្នេហ៍ដកសោរឡាន ក៏កើតជារឿងក្តៅស្លឹកត្រចៀកទាំងមិនខ្លាចគុក។
ករណីខាងលើសមត្ថកិច្ចនគរបាលក៏បានប្រគល់ខ្លួនជនបង្ក ទៅខាងកម្លាំងកងរាជអាវុធហត្ថជាអ្នកចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print