សង្ឃឹម​ថា​បងប្អូន​ចូលរួម​ ! សម្តេចតេជោ​ ហ៊ុន​ សែន​ ស្នើ​ម្ចាស់​រថយន្ត​តាក់ស៊ី​កុំ​តម្លើង​ថ្លៃ​ ពេល​បុណ្យ​ចូលឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​៖​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​​ នៅ​ថ្ងៃទី​៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ស្នេី​ម្ចាស់រថយន្តតាក់ស៊ី កុំតម្លើងថ្លៃជិះរថយន្ត និងម្ចាស់សណ្ឋាគារ​ ផ្ទះសំណាក់ សូមកុំតម្លើងថ្លៃស្នាក់នៅ ដើម្បីបងប្អូនមានឱកាសបានធ្វើដំណើរងាយស្រួល និងសន្សំបានថវិកាខ្លះៗសម្រាប់ចាយវាយ និងធ្វើបុណ្យនៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ហើយយើងក៏បានសប្បាយរីករាយទាំងអស់គ្នា។

សម្តេច​តេជោ​ មាន​ប្រសាសន៍តាម​ហ្វេសប៊ុក​ផេក​​ថា​ “នៅសល់តែ៧ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់។ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយមួយចំនួនបានធ្វើដំណើរដោយទឹកមុខរីករាយឆ្ពោះទៅកាន់ស្រុកកំណើតជាបណ្តើរៗហើយ ដើម្បីជួបជុំក្រុមគ្រួសារត្រៀមចូលឆ្នាំថ្មី”។

ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមម្ចាស់រថយន្តតាក់ស៊ី កុំតម្លើងថ្លៃជិះរថយន្ត និងម្ចាស់សណ្ឋាគារ, ផ្ទះសំណាក់ សូមកុំតម្លើងថ្លៃស្នាក់នៅ ដើម្បីបងប្អូនមានឱកាសបានធ្វើដំណើរងាយស្រួល និងសន្សំបានថវិកាខ្លះៗសម្រាប់ចាយវាយ និងធ្វើបុណ្យនៅក្នុងឱកាសថ្ងៃចូលឆ្នំាថ្មី ហើយយើងក៏បានសប្បាយរីករាយទាំងអស់គ្នា។

ចាប់ពីថ្ងៃទី ១២ -១៨ មេសា សាលាក្រុងភ្នំពេញនឹងរៀបចំឡានក្រុង ១២០ គ្រឿងផ្តល់សេវាដឹកជញ្ជូនបងប្អូន និងកូនក្មួយដោយមិនគិតថ្លៃជិះឡើយ។ សូមទាក់ទងលេខ 081-817-474, 078-817-474, 098-555-581 ដើម្បីដឹងពីព័ត៌មានសេវារថយន្តក្រុង – ជិះ FREE។

សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រៀបចំពង្រឹងសណ្តាបធ្នាប់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអោយបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

សូមបើកបរដោយប្រុងប្រយ័ត្ន និងយោគយល់ អធ្យាស្រ័យអោយគ្នា ទៅវិញទៅមក គោរពច្បាប់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print