លោក​ព្រឹទ្ធាចារ្យ​ លឺ​ ឡាយ​ស្រេង​ ត្រឡប់​មក​មាតុ​ភូមិ​វិញ​ ក្រោយ​ការ​សណ្តោស​ប្រណី​ពី​សម្តេច​តេជោ​

ចែករំលែក៖

ភ្នំពេញ​៖លោក​ព្រឹទ្ធាចារ្យ​ លឺ​ ឡាយ​ស្រេង​ បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ វិញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ក្រោយទទួល​ការ​សណ្តោស​ប្រណី​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដែល​សន្យា​ថាមិន​យក​ទោស​ពៃ​រ៍នោះ​ ​​ ។

សូម​បញ្ជាក់​ថា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ហៅ លោក លឺឡាយ ស្រេង អតីតមន្រ្តីរដ្ឋាភិបាលចាស់ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឱ្យ​វិលត្រឡប់មកប្រទេសកម្ពុជាវិញដោយគ្មានការភ័យខ្លាចអ្វីឡើយ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១​ ខែ​មេសា​ ឆ្នាំ​២០១៩ កន្លង​ទៅ​ សម្តេច​តេជោ​ មាន​ប្រសាសន៍​ជាសាធារណៈថានឹងគ្មានការចោទប្រកាន់ទៅលើរូប លោក លឺ ឡាយស្រេង ទេ ហើយបានប្រាប់ទៅអាជ្ញាធរនិងសមត្ថកិច្ចកុំអោយចាប់ចងរូបគាត់ទៀតផង​ ព្រោះថ្មីៗនេះ សម្តេចតេជោ បានឃើញ ព័ត៌មានតាមបាងកកប៉ុស្ត៍ ដែលលោក លឺ ឡាយស្រេង បានអំពាវនាវសុំការសណ្តោសលើកលែងពី សម្តេចតេជោ ដើម្បីបានវិលត្រឡប់ចូលមករស់នៅនៃជីវិតចុងក្រោយក្នុងប្រទេសកំណើត។

សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែមានព្រហ្មវិហារធម៌ចំពោះពលរដ្ឋ ក៏ដូចជាអតីតមន្រ្តីមួយចំនួនដែលទទួលស្គាល់នូកំហុសឆ្គង ដូចជារូប លោក លឺ ឡាយស្រេង ដែលកន្លងទៅបានជេរប្រមាថព្រះមហាក្សត្រកម្ពុជា និងរូបសម្តេចតេជោផ្ទាល់។

សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ច្បាស់ថា គ្មានផលប្រយោជន៍អ្វីដែលទៅសម្ងំលាក់ខ្លួនជេរប្រមាថមកលើរូបសម្តេច ឬឈរធ្វើបាតុកម្មតាមផ្លូវជេរប្រមាថមាក់ងាយមកលើព្រះមហាក្សត្រខ្លួនឯង មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជេរប្រមាថមកលើរូបសម្តេចផ្ទាល់។

សម្តេចតេជោ តែងតែផ្តល់ឱកាស និងណែនាំអោយអ្នកទាំងនោះ បើពិតជាចង់ចូលរួមជួយកសាងប្រទេសជាតិមែន គឺនិយាយស្តីត្រូវមានសីលធម៌ល្អថ្លៃថ្នូរ ត្រូវទទួលស្គាល់កំហុសខ្លួនឯង ហើយចូលមកអង្គុយធ្វើការនៅក្នុងប្រទេស ទើបមានលទ្ធផលប្រសើរជាងដើរស្រែកនៅតាមដងផ្លូវក្រៅប្រទេស៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print