បើកម៉ូតូល្បឿន បែកកង់មុខរេចង្កូតបុករបងផ្ទះគេស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានហេតុការណ៏ករណីគ្រោះថ្នាក់ចេាចរណ៏គួរអោយរន្ធត់បណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណះដែលកំពុងជិះម៉ូតូក្នុងល្បឿនលឿនចៃដន្យអាក្រក់ម៉ូតូបែកកង់មុខជ្រុលបុករបងផ្ទះគេ និងគល់ឬស្សីបាក់ធ្លុះឆ្អឹងករចេញមកក្រៅកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្នគរបាលស្រុកបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះសោម មេត អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ត្រពាំងថ្កុវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀងចំណែកម៉ូតូម៉ាកស៊ុយសូគីស្មាសវី ពណ៌ខ្មៅ គ្មានស្លាកលេខខូចខាតយ៉ាងដំណំ។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីស្មាសវីនៅលើផ្លូវក្រាលកៅស៊ូពីលិចមកើតក្នុងល្បឿនលឿនស្រាប់តែម៉ូតូបែកកង់បណ្ដាលរ៉េចង្កូតជ្រុលបុករបងផ្ទះគេ និងគល់ឬស្សីធ្លុះឆ្អឹងករចេញមកក្រៅ
ពេញទំហឹងលាន់ដូចរន្ទះបាញ់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីជួយសង្គ្រោះអកុសលហួសពេលទៅហើយដោយជនរងគ្រោះមានសភាពធ្ងន់ក៏បានដាច់ខ្យល់ស្លាប់គួរអោយសង្វេគបំផុត។
សពត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុនិងប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print