ខេត្តកំពង់ធំ ៖ បុរសជាប្ដីបានដុតបំផ្លាញផ្ទះខ្ លួនឯងឆេះខ្ទេចគ្មានសល់ ដោយខឹងនឹងប្រពន្ធមិនព្រមយកទូរស័ ព្ទអោយខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១២:២០នាទីថ្ងៃទី០៦ ខែមេសា ២០១៩ ស្ថិតនៅភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បណ្តាលឱ្យឆេះគ្មានសល់។
សមត្ថកិច្ចបានឲ្យដឹងថាជនបង្កឈ្ មោះ ម៉ុក ទិត្យ ភេទប្រុស អាយុ ២១ឆ្នាំ ប្រពន្ធឈ្មោះ គី នឿន អាយុ ២០ឆ្នាំមុខរបរកសិករ នៅភូមិ/ឃុំកើតហេតុខាងលើ។
ខូចខាត ផ្ទះធ្វើអំពីឈើ ប្រក់ស្បូវ ទំហំ០៤ម៉ែត្រគុណ៥ម៉ែត្រ និង សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំ នួនទៀត ត្រូវឆេះខ្ទេចអស់គ្មានសល់់ ។
សមត្ថកិច្ចបានបន្តទៀតថា៖ ហេតុការណ៍នេះគឺ បណ្តាលមកពីបុរសជាប្តីដោយសារខឹ ងនឹងប្រពន្ធមិនយកទូរស័ព្ទឲ្យខ្លួនហើយក៏ដុតបំផ្លាញផ្ទះខ្លួនឯងតែម្តង ។
ករណីនេះជនបង្កជាប្តីត្រូវបា នសមត្ថកិច្ចចាប់ឃាត់ខ្លួនដើម្បី សួរនាំ និងចំណាត់ការតាមនីតិវិធីច្បាប់៕ ប៊ុនរិទ្ធី