ដេនី ក្វាន់ លេងឈុតស៊ិចស៊ីខ្លាំង ទោះមានការរិះគន់

ចែករំលែក៖

ភ្នំពេញ៖តារាសម្តែង និងជាអ្នកជំនួញសិចស៊ី កញ្ញា ដេនី ក្វាន់ ទើបនឹងបញ្ចេញស្នាដៃបទចម្រៀងចង្វាក់ប្រជាប្រិយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាស្រីរូបនេះបានបញ្ចេញឈុតសិចស៊ីទ្រង់ទ្រាយធំមួយថ្មីទៀត ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមបើកភ្នែក និងសរសើរពីចិត្តសឿងរបស់នាង ដោយមិនខ្លាចប្រឈមនឹងការរិះគន់។

ក្នុងឈុតសម្លៀកបំពាក់រ៉ូបស្បៃពណ៌ក្រមហរំលេចដោយឈុតក្នុងប៊ីគីនីដ៏សិចស៊ី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបើកភ្នែកសំឡឹងមិនដាក់ភ្នែកទាំងបុរស និងនារី។ នាងទទួលបានការសរសើរច្រើនពីអ្នកលេងបណ្តាញសង្គមអំពីរូបរាងស្រឡូន សប្បុរសក្បុស អមដោយរាងកាយល្វតល្វន់។ ទោះមិនមែនជាលើកទី១សម្រាប់បញ្ចេញឈុត សិចស៊ី នាងអាចទាក់ទាញការចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្តាញសង្គមដែលមានអ្នកគាំទ្រនាងរាប់ពាន់នាក់។ ទោះជាយ៉ាងណាគេចាំបានថាកាលពីថ្មីៗនេះមានអ្នកលេងបណ្តាញសង្គមល្បីមួយចំនួនបានរិះគន់តារាស្រីរូបនេះរួមទាំងបងប្អូន ថាបានបញ្ចេញរូបភាពសិចស៊ីជ្រុល ដែលធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់សង្គម។ នាងក៏ធ្លាប់តបតទៅនឹងការរិះគន់នោះមិនសំច្ចៃមាត់ផងដែរ។

គេនៅមិនទាន់ឃើញប្រតិកម្មណាមួយថ្មីចំពោះរូបថតថ្មីជាច្រើនសន្លឹករបស់តារាសម្តែងរូបនេះនោះទេ ខណៈមានតែការកោតសរសើរច្រើនពីអ្នកលេងបណ្តាញសង្គម។ ទោះជាយ៉ាងណាតារាស្រីរូបនេះនៅតែបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណី ការធ្វើកម្មវិធីមនុស្សធម៌ និងការបង្ហាញពីគម្រោងការងារ និងមុខជំនួញជាច្រើននៅក្នុងដៃនោះ៕  ដោយ វឌ្ឍានា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print