តើអឺរ៉ុប អាចបែកបាក់ដោយសារតែ Brexit និង Ruxit…?

ចែករំលែក៖

Brexit មួយបានធ្វើឲ្យអឺរ៉ុប ប្រឈមនិងបញ្ហាជាច្រើន ដោយ មកទល់ពេលនេះ នៅមិនទាន់អាចចាកចេញពីអុឺរ៉ុប បានសម្រេចនៅឡើយដោយមានបញ្ហាជាច្រើនត្រូវដោះស្រាយ ។ ជាមួយគ្នា នេះ Ruxit ក៏មានសញ្ញា ចាកចេញពីអឺរ៉ុបដូចគ្នា ដោយការនៅអឺរ៉ុប នោះមិនមានផលប្រយោជន៍អ្វីទៅដល់រុស្ស៊ីនោះឡើយ ។
អគ្គលេខាធិការ សភាអឺរ៉ុប   PACE លោក Thorbjorn Jagland បានបញ្ជាក់ថា  នឹងក្លាយជាសោកនាកម្មសម្រាប់អឺរ៉ុប ប្រសិនបើ Brexit និង Ruxit ធ្វើឡើង ក្នុងពេលតែមួយព្រមគ្នា។
លោក Jagland បានបញ្ជាក់ទៀតថា «ខ្ញុំជឿជាក់ថា មនុស្សជាច្រើន នឹងមិនយល់នោះឡើយ ថាអឺរ៉ុបនឹងរងផលប៉ះពាល់ខ្លាំងប៉ុណ្ណា ប្រសិនបើ Brexit និង Ruxit កើតឡើងក្នុងពេលតែមួយ »។ នៅពេលនេះ រុស្ស៊ីអាចនឹងបោះបង់ សមាជិក ដោយចាកចេញពីសភាអឺរ៉ុប នៅពេលដ៏ខ្លីខាងមុខ ។
លោក Jagland បានបញ្ជាក់ថា វិធីសាស្ត្រតែមួយគត់ ដើម្បីរារាំង សកម្មភាពខាងលើ គឺចាំបាច់ត្រូវតែផ្តល់សិទ្ធ គ្រប់គ្រាន់ដល់គណៈប្រតិភូរុស្ស៊ីនៅ PACE ។
កាលពីឆ្នាំ ២០១៤ ក្រោយពេល តំបន់គ្រីមៀបានដាក់បញ្ចូល ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនោះ គណៈប្រតិភូរបស់រុស្ស៊ី ត្រូវបានដកសិទ្ធិចេញពីសភាអឺរ៉ុប PACE និងដកសិទ្ធ បោះឆ្នោត នៅសភាអឺរ៉ុប ក៏ដូចជាអ្នកសង្កេតការណ៍ និងថ្នាក់ដឹកនាំ អឺរ៉ុប។
ចំពោះរុស្ស៊ីវិញ បានផ្អាកចូលរួមប្រជុំ សភាអឺរ៉ុប តាំងពីខែមិថុនាឆ្នាំ ២០១៧  ហើយក៏បានផ្អាកបង់ប្រាក់ដល់អឺរ៉ុប ។
គណៈកម្មការសភាអឺរ៉ុប មានតំណាងរាស្ត្រ តំណាងឲ្យប្រមាណ៤៧ប្រទេស នៅតំបន់អឺរ៉ុប តែងតែពិភាក្សា លើបញ្ហាសំខាន់ៗដូចជាសិទ្ធិមនុស្ស  ប្រឆាំងភេរវកម្មជាដើម ។ រុស្ស៊ី ជាសមាជិកអឺរ៉ុប តាំងពីឆ្នាំ ១៩៩៦។
ពាក់ព័ន្ធនិងប្រេស៊ីត  នោះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស ខំព្យាយាម  បញ្ជៀសភាពច្របូកច្របល់ក្នុងដំណើរ ចុងក្រោយនៃការចាកចេញពីអឺរ៉ុប ។ រដ្ឋាភិបាលអង់គ្លេសបានបង្កើនកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួនកាលថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីឈ្នះលើគណបក្សប្រឆាំងធំក្នុងឱកាសចុងក្រោយមួយ ដើម្បីជៀសវាងការចាកចេញដ៏ច្របូកច្របល់ពីសហភាពអឺរ៉ុប នៅសប្ដាហ៍ក្រោយ។
ជាចុងក្រោយនៃការចរចាឆ្លងបក្សបានកើតមានឡើង បន្ទាប់ពីក្រុមតំណាងរាស្ត្របានព្យាយាមការពារ ទល់នឹងពេលវេលាដ៏អាក្រក់ដោយបញ្ចប់សម្ព័ន្ធភាពរយៈពេល ៤៦ឆ្នាំតាមរយៈការត្រួតពិនិត្យសំណើភ្លាមៗកាលពីរាត្រីថ្ងៃពុធ ក្នុងការព្យាយាមពន្យារពេលចាកចេញពីអឺរ៉ុប។ លោកស្រីនាយករដ្ឋមន្ត្រី Theresa May កំពុងប្រជែងនឹងពេលវេលាក្នុងការស្វែងរកដ៏អស់សង្ឃឹមមួយ សម្រាប់ការបោះឆ្នោតដែលអាចរុញច្រានកិច្ចព្រមព្រៀង ចាកចេញដ៏រង្គាសចិត្តរបស់លោកស្រីជាមួយមេដឹកនាំសហភាពអឺរ៉ុប ២៧ប្រទេសផ្សេងទៀតតាមរយៈសភានៅក្នុងការប៉ុនប៉ងជាលើកទី៤។ កាលកំណត់ Brexit ចុងក្រោយបំផុតរបស់ចក្រភពអង់គ្លេសគឺនៅថ្ងៃទី១២ ខែមេសា ហើយការទប់ទល់នឹងផែនការរបស់លោកស្រី May នៅតែមានភាពរឹងមាំ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print