ប្រណាំងរត់ម៉ារ៉ាតុងនៅកូរ៉េខាងជើង ដោយមានកីឡាករបរទេសជិត ១ពាន់នាក់

ចែករំលែក៖

ប្រទេសកូរ៉េខាងជើង៖ ដោយសារតែស្ថានភាពទំនាក់ទំនងល្អប្រសើររវាងកូរ៉េខាងជើងនិងសហគមន៍អន្តរជាតិ ក្រោយជំនួបពិភាក្សា ជាមួយប្រធានាធិបតីដូណាលត្រាំ ជាលើកទីពីរ ទោះបីមិនមានលទ្ធផលល្អក្តី តែទំនាក់ទំនងបុគ្គលជាមួយលោកត្រាំល្អប្រសើរជាងមុន ។
នៅក្នុងពិធីប្រណាំងប្រកួតម៉ារ៉ាតុង ចំនួនជនបរទេសចូលរួម នៅក្នុងពិធីរត់ប្រណាំងនៅ កូរ៉េខាងជើង កើនឡើងដល់ ១ពាន់នាក់ ដោយសារតែទំនាក់ទំនងរវាងកូរ៉េខាងជើងនិងអាមេរិក មានភាពល្អប្រសើរនឹងគ្នា ។
តាមសារព័ត៌មាន AFP បានផ្សាយថា នៅក្នុងព្រឹត្តិការណ៍ ម៉ារ៉ាតុង ជាប្រចាំ ឆ្នាំ នាឱកាសខួបកមណើត  អតីតមេដឹកនាំគីម អ៊ីលស៊ុង នាព្រឹកថ្ងៃទី ៧ ខែមេសា ។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ មាន កីឡាករម៉ារ៉ាតុង មកពីក្រៅប្រទេស ជាង ១ពាន់នាក់ចូលរួម គឺកើនឡើង ជាងពាក់កណ្តាល ដោយកាលពីឆ្នាំទៅ មានជនបរទេស ៤៥០នាក់ចូលរួម ។
ជនបរទេសចូលរួមប្រកួតឆ្នាំនេះភាគច្រើនមកពីបណ្តាប្រទេសលោកខាងលិច ដោយសារតែ ស្ថានភាព ទំនាក់ទំនងជាមួយអាមេរិក ល្អប្រសើរជាងមុន ។ សកម្មភាពខាងលើរបស់កូរ៉េខាងជើង អាចនឹងទាក់ទាញអ្នកទេសចរណ៍បរទេសជាច្រើនមកកំសាន្តនៅទីនេះ ។
ពេលថ្មីៗនេះរដ្ឋមន្ត្រីការបរទេស អាមេរិក ក៏បានប្រកាសផងដែរថា ជំនួបរវាងប្រធានាធិបតីដូណាលត្រាំនិងគីមជុងអ៊ុន ជាលើកទី ៣ នឹងធ្វើឡើងក្នុងពេលឆាប់នេះដើម្បីឈានដល់ការរំសាយអាវុធបរមាណូ ដោះដូរនៅសន្តិភាព ការអភិវឌ្ឍន៍នៅកូរ៉េខាងជើង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print