ខំតែទុកចិត្តគេផ្ញើរថយន្ត​អោយ​គេ​ជួយ​លក់​ រហូត​បាត់​ដំណឹង​សូន្យ​ ចុងក្រោយស្រាប់​តែ​ប្រទះឃេីញបែជា​​នៅ​ម្ចាស់​ថ្មី​

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្ត​ឡុចស៉ីស​RX300ត្រូវ​បាន​ម្ចាស់​ដើម​ប្រទះ​ឃេីញ​​បុរស​ម្នាក់ទៀត​ជា​ម្ចាស់​ថ្មី​កំពុង​តែ​បេីក​បរ​រួច​ក៏ស្ទាក់ចាប់​​ប្រគល់​ទៅ​ឲ្យសមត្ថកិច្ច​ បន្ទាប់​ពី​ម្ចាស់​ដើម​បាន​ប្រគល់​រថយន្ត​ទៅ​ឲ្យ​បុរស​អតីត​ម្ចាស់​ឃ្លាំង​យីហោ​ ណុប​ ធានី​ រហូត​បាត់​ដំណឹង​សូន្យ​អស់រយៈពេល​ជា​ច្រើន​ថ្ងៃ​។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ឡេីង​កាលពី​វេលាម៉ោង​៨យប់​ ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០១៩​ត្រង់ចំណុច​ខាង​ជេីង​ស្តុប​ផ្សារដីហុយ​ប្រមាណ​២០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​ហាណូយ​ ខណ្ឌ​សែនសុខ​។

រថយន្ត​ខាងលេីម៉ាក​ ឡុចស៉ីស​RX300 ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AT-5457។ រីឯជនរងគ្រោះ​ទី១ជា​ម្ចាស់​ដេីម​មាន​ឈ្មោះ​ សុខ​ សារិត​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ មុខរបលក់​ដូរ​ ស្នាក់នៅផ្ទះ២​ ផ្លូវលំ​ ភូមិ​គោកឃ្លាង​ សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​។ ចំណែក​ឈ្មោះ​ ណុប​ ធានី​​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ ជា​អតីត​ម្ចាស់​ឃ្លាំង​លក់រថយន្ត​យីហោ​ ណុប​ ធានី​ ស្នាក់នៅសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។

បេីតាមសម្តីពី​ជន​រងគ្រោះ​ជាម្ចាស់ដេីមរថយន្ត​បាន​រៀប​រាប់​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ខែមិនា​ ឆ្នាំ​២០១៨​ គាត់​បាន​ទិញ​រថយន្តខាងលេី​ពី​ឃ្លាំង​យីហោ​ ណុប​ ធានី​ ដែល​ជា​របស់​ជនឆបោក​នោះ​ក្នុង​តម្លៃ​១៧៦០០ដុល្លារ​។ ពេលនោះដោយ​ជនឆបោក​ជា​ម្ចាស់​ឃ្លាំង​បាន​ប្រាប់​មក​គាត់​ថា​បេីកពេល​ណា​ដែល​ ចង់​លក់​រថយន្ត​វិញ​ ​អាចទាក់ទងមក​រូប​គេ​វិញ​បាន​ ហេីយ​ជនរងគ្រោះ​ក៏​បាន​យក​រថយន្ត​នោះ​ ទៅ​ធ្វេី​ស្លាកលេខ​ បេីក​បរ​បម្រេី​កិច្ច​ការ​ងារ​ជាធម្មតា​។ រហូត​អស់រយៈពេល​ប្រហែល​មួយ​ឆ្នាំ​ គាត់​ក៏​ចង់​លក់​រថយន្ត​ខាង​លេី​ប៉ុន្តែ​ មិន​ដឹង​យកទៅ​លក់​នៅ​ឯណាដាច់​ រួច​គាត់​ក៏​ទាក់ទង​ទៅជនឆបោក​ខាង​លេី​ ដេីម្បី​ឲ្យ​ជួយ​លក់​រថយន្ត​ឲ្យ​។ លុះ​ដល់​ថ្ងៃ​ទី​២០​ ខែ​មិនា​ ឆ្នាំ​២០១៩​ ជនឆបោក​ខាងលើ​ក៏បាន​ទូរស័ព្ទ​មក​រូប​គាត់​ឲ្យ​យក​រថយន្ត​របស់​គាត់​ទៅ​លាងសំអាត​ឲ្យ​ស្អាត់​ រួច​មក​ជន​ឆបោក​នោះ​ក៏ប្រេីឲ្យបុុរសម្នាក់ទៀត​ជា​បក្ស​ពួក​​ឈ្មោះ​ កុយ​ ខា​ង​ ​មក​យក​រថយន្ត​ខាងលើ​ពី​រូប​គាត់​ ដោយប្រាប់ថា​យក​ទៅ​ប៉ូលា​ទេីប​លក់បាន​ថ្លៃ​ រួច​គាត់ក៏​ព្រម​ប្រគល់​រថយន្ត​ខាងលេី​ឲ្យ។ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែ​មិនា​កន្លងផុត​ទៅ​ ជន​ឆបោក​ខាងលេី​ក៏​បានទូរស័ព្ទមករក​គាត់ដោយ​ប្រេី​បុរស​ឈ្មោះ​ កុយ​ ខាង​ ឲ្យ​មក​យក​កាតគ្រី​រថយន្ត​និង​អន្តសញ្ញាណប័ណ្ឌ​ហ្វូតូ​របស់​គាត់​ ថែម​ទាំង​ប្រាប់​ថា​លុយ​លក់រថយន្តចំនួន​១៨៤៥០ដុល្លារូបរគេនិង​យក​ទៅ​ប្រគល់​ឲ្យ​នៅ​រយះប្រហែល​៤ទៅ​៥ថ្ងៃ​ទៀត។​ លុះ​ដល់​ថ្ងៃ​កំណត់​ដែល​ជន​ឆបោក​ខាងលេី​បាន​សន្យា​ថា​និង​យក​លុយ​មក​ឲ្យ​ ប៉ុន្តែ​បែរ​ជា​មិនឃេីញ​ ពេល​នោះគាត់​ក៏ទូរស័ព្ទ​ទៅលេខរបស់​ជនឆបោក​ខាងលើ​ជាច្រើន​ដង​តែ​មិនអាច​ទាក់ទង​បាន​។ បន្ទាប់​មក​គាត់ក៏​ប្រញាប់​ទៅ​ផ្ទះ​របស់​ជន​ឆបោក​ខាងលេី​ ប៉ុន្តែ​បានជួបតែ​ប្រពន្ធ​របស់​ជនឆបោក​ ហេីយ​ពេល​ដែល​គាត់​សួរ​ ស្រាប់​តែ​ស្ត្រី​ជាប្រពន្ធ​នោះបាន​ឆ្លើយ​មក​វិញ​ថា​ ពួកគេទាំង​ពីរ​បាន​លែង​លះ​គ្នា​ហេីយ​ ទេីបគាត់​សម្រេចចិត្ត​ទៅ​ប្តឹង​សមត្ថកិច្ច​មូល​ភ្នំពេញ​ពេល​ថ្មី​តែ​ម្ដង​ទៅ​។ លុះរហូតដល់​ថ្ងៃ​កេីត​ហេតុ​ ក៏មាន​ប្អូនប្រុស​របស់គាត់​មនាក់បាន​ប្រទះ​ ឃើញ​រថយន្តខាងលេី​​របស់​គាត់​ ដែល​មាន​បុរស​ម្នាក់​ផ្សេង​ទៀត​កំពុង​បេីកបរ​តាម​បណ្ដោយ​ហាណូយ​ ក្នុង​ទិសដៅ​ពី​ជេីងទៅត្បូង​ ត្រង់ចំណុចកេីតហេតុ​ខាងលេី​។ ខណៈពេល​ដែល​ប្អូន​ប្រុស​របស់​គាត់​កំពុង​ឈរ​លក់​សាច់អាំង​នៅ​ក្បែរ​នោះ​ ភ្លាមៗ​នោះ​ប្អូន​ប្រុស​របស់​គាត់​ក៏​បាន​ស្ទុះ​ទៅ​ធ្វេី​ស្ទាក់​ឃាត់​រថយន្ត​ខាងលេី​តែម្តង​។

បេីតាមប្រភព​ពី​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​រៀប​រាប់​ប្រាប់​ឲ្យ​ដឹង​ថា​ ​ជនឆបោក​ខាងលើ​បាន​យករថយន្ត​ពី​ជនរងគ្រោះ​ រួច​បាន​លក់​រថយន្ត​នោះទៅ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ​ ផាត​ សារ៉ាត់​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ ជាអ្នកទិញលក់រថយន្ត​ និង​ធ្លាប់​ស្គាល់​រកស៉ី​ទិញ​លក់​រថយន្ត​ជាមួយ​និង​ជន​ឆបោក​ខាង​​​​លេី​ប៉ុន្តែ​មិនបាន​បញ្ជាក់​ថា​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ​ ហេីយ​ជនឆបោក​ក៏បាន​គេចខ្លួន​បាត់​ស្រមោល​។ បន្ទាប់​មក​បុរស​ឈ្មោះ​ផាត​ សារ៉ាត់​ ក៏បាន​ លក់​រថយន្ត​ខាងលើ​បន្ត​ទៅ​ឲ្យ​បុរសម្នាក់​ទៀត​ឈ្មោះ​ ឈាន​ សុផាត​ អាយុ​៣៩ឆ្នាំ​ ជា​បុគ្គលិក​រោងចក្រ​កាត់ដេរ​ ដោយ​មានភ្ជាប់ជាមួយ​ឯកសារ​កាតគ្រី​របស់​រថយន្ត​ត្រឹម​ត្រូវ​ ក្នុង​តម្លៃ​១៨៤៥០ដុល្លារ​។​ ហេីយ​ខណៈ​ពេល​ដែល​បុរស​ចុងក្រោយ​ដែលទិញ​រថយន្ត​ខាងលើ​ជិះ​ទេីប​តែ​បាន​៥ថ្ងៃ​ ក៏​ត្រូវ​បាន​ជនរងគ្រោះ​ជា​ម្ចាស់​ដេីម​ប្រទះ​ឃើញ​រួច​ក៏​ស្ទាក់​ចាប់​ឃាត់​ តែ​ម្ដង​ទៅ​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះទៅ​ដល់​កន្លែង​កើត​ហេតុ​ រួចក៏បាន​នាំ​រថយន្ត​ខាងលើ​រួមទាំង​ម្ចាស់​ដេីម​និង​ម្ចាស់​ថ្មី​និង​ធ្វើ​ការ​សាក​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​ដេីម្បី​ធ្វេីការ​ដោះស្រាយ​គ្នា​ជាបន្ត​ទៀត​៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print