ចេះតែម៉ងលោកចោរ..! ជិតចូលឆ្នាំថ្មីអត់អីចាក់រាំលេងទៅគាស់ផ្ទះគេលួចយកធុងបាស់ម្ចាស់ទាន់ចាប់ប្រគាល់អោយសមត្ថកិច្ចខានទៅលេងបុណ្យចូលឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីទៅគាស់ផ្ទះគេលួចយកធុងបាសគ្រាន់ទុកចាក់រាំលេងបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់។ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៥០នាទីនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យ ឈ្មោះ ចិន ចាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)  ។ ចំណែកជនរងគ្រោះ ឈ្មោះ យ៉ែន ឡងឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអគ្គីសនី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សម្ភារៈប្សល់ទុក ៖ ធុងបាស់០១ ។
ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វារផ្ទះត្រឹមត្រូវហើយចេញទៅធ្វើការនៅម្តុំទួលគោកហើយមានជនសង្ស័យចំនួន៣នាក់បាននាំគ្នាមកធ្វើសកម្មភាពគាស់ផ្ទះលួចយកធុងបាស់ប្ល៊ូធូពេលនោះប្រជាពលរដ្ឋនៅជិតខាងឃើញក៍នាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ខាងលើក្នុងចំណោមគ្នា៣នាក់រួចយកមកប្រគាល់អោយសមត្ថកិច្ចតែម្តង។ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងបានចុះដល់ចំណុច កើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើ ការសាកសួរប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់តែម្តង ចំណែកបក្ខពួកជនសង្ស័យ ០២នាក់ ទៀតឈ្មោះ អាសក់វែង និងឈ្មោះ អាវីត គេចខ្លួន ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print