RANGE ROVER បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលអោយរងការខូចខាតយ៉ាងដំណំ!ហេីយរឿងដែរហួចិត្តគឺម្ចាស់រថយន្តមិនអោយអ្នកព័ត៍មានចូលទៅថតបានទេ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត RANGE ROVER បានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កដឹកប្រហិត បណ្តាលឲ្យរងការខូចខាត និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ទល់មុខនិងបុរី អ័រគីដេ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត RANGE ROVER មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9779 បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបំណងចូលទៅក្នុងបុរីអ័រគីដេ ស្របពេលគ្នានោះ មានម៉ូតូសណ្តោងរ៉ឺម៉កដឹកប្រហិត បើកបញ្ច្រសទិសពីលិចទៅកើត អាក់អ៊ើ ជាន់ហ្រ្វាំងមិនទាន់ ក៏បានបុកជាមួយរថយន្តខាងលើ បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ។ហេីយភាគីទាំងសងខាងបានព្យាយាមមិនឲ្យអ្នកសារព័ត៌មានថតផ្តិតយករូបភាពនោះទេ មិនដឹងមកពីមូលហេតុអ្វីទេ សង្ស័យខ្លាចគេស្គាល់ស្លាកលេខរថយន្ត៕

...

ដោយ៖ តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print