បាតុកម្មព្រមគ្នានៅវេណេហ្ស៊ុយអេឡា ម្ខាងគាំទ្ររដ្ឋាភិបាល ,ម្ខាងប្រឆាំងរដ្ឋាភិបាលប្រធានាធិបតីម៉ាឌូរ៉ូ

ចែករំលែក៖

ប្រទេសវេណេហ្សុយអេឡា៖ កាលពីថ្ងៃទី ៧ខែមេសា ពលរដ្ឋវេណេហ្ស៊ុយអេឡា រាប់លាននាក់បាននាំគ្នាធ្វើមហាបាតុកម្ម ដោយ មានពលរដ្ឋជាច្រើន នាំគ្នាដង្ហែរក្បួនគាំទ្រ ប្រធានាធិបតី ។ ចំណែកពលរដ្ឋគាំទ្រមេបក្សប្រឆាំងដែលតាំងខ្លួនជាប្រធានាធិបតី បានដង្ហែរក្បួនបាតុកម្ម ទាមទារទឹកភ្លើង ស្បៀងអាហារនៅក្នុងប្រទេសនេះ ។
កាលពីថ្ងៃទី ៧ខែមេសា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកនីកូឡាសម៉ាឌូរ៉ូ បានប្រកាសថា មានពលរដ្ឋជាង ៥លានាក់បាននាំគ្នាដង្ហែរក្បួនគាំទ្រ រដ្ឋាភិបាលរបស់លោក ។
មានប្រសាសន៍ នៅក្នុងពេលធ្វើបាតុកម្មគាំទ្រ នៅទីក្រុង ការ៉ាកាស ប្រធានាធិបតី ម៉ាឌូរ៉ូ បានប្រកាសឲ្យដឹងថា មានពលរដ្ឋ ជាង ៥លាននាក់ នៅគ្រប់ទិសទី នាំគ្នាដង្ហែរក្បួនដើម្បីសន្តិភាព គាំទ្ររដ្ឋាភិបាល ។
បាតុកម្មគាំទ្រធ្វើឡើង តាមការអំពាវនាវរបស់ គណបក្ស PSUV (សង្គមឯកភាពវេណេហ្ស៊ុយអេឡា) កាន់អំណាច ដើម្បីបង្ហាញពីការគាំទ្ររបស់ពលរដ្ឋ ទៅលើរដ្ឋាភីបាលរបស់ ប្រធានាធិបតីម៉ាឌូរ៉ូ ។
ក្នុងថ្ងៃជាមួយគ្នានោះ ក្រុមប្រឆាំង ដឹកនាំដោយ លោក Juan Guaido បានដឹកនាំមហាបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ទាមទារប្រធានាធិបតីចុះចេញពីតំណែង ។ ជាមួយគ្នានោះពលរដ្ឋ បានប្រឆាំងនិងការដាច់ទឹកដាច់ភ្លើង ជាច្រើនថ្ងៃនៅក្នុងប្រទេសនេះ ផងដែរ។
ក្រោយរយៈពេលច្រើនសប្តាហ៍ គ្មានទឹកភ្លើងប្រើប្រាស់  ពលរដ្ឋវេណេហ្ស៊ុយអេឡា រាប់សិបពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្ម កាលពីថ្ងៃទី៦ខែមេសា ដើម្បីបង្ហាញការគាំទ្រ ដល់មេដឹកនាំក្រុមប្រឆាំង លោក Juan Guaido ។
ក្រុមបាតុកម្ម បញ្ជាក់ថា វិបត្តិនៅក្នុងប្រទេសរបស់ខ្លួនកាន់តែ អាក្រក់ទៅៗ ប៉ុន្មានខែចុងក្រោយនេះ  ក្រៅពី កង្វះ ស្បៀងអាហារ ពេលថ្មីៗនេះ វេណេហ្ស៊ុយអេឡា ប្រឈមនឹងការដាច់ភ្លើង  ខ្វះទឹកប្រើប្រាស់ស្ទើទូទាំងប្រទេស ។
មេដឹកនាំក្រុមប្រឆាំង លោក Guaido អ្នកដែលបានប្រកាស តាំងខ្លួនជា ប្រធានាធិបតី ហើយទទួលបានការគាំទ្រពីអាមេរិកបានប្រកាសថា បាតុកម្មកាលពីថ្ងៃទី ៦ខែមេសា ជាពេលវេលា ចាប់ផ្តើម នៃការប្រឆាំងដើម្បី ផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតិ នីកូឡាសម៉ាឌូរ៉ូ ។
ភាពតានតឹងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កើនឡើងតាំងពីខែមករាឆ្នាំ ២០១៩ នៅពេលដែល លោក  Guaido បានប្រកាសតាំងខ្លួនជាប្រធានាធិបតី ហើយប្រកាសថានឹងផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ។ នៅពេលនេះក្រុមប្រឆាំង បានបញ្ជាក់ថា ការដាច់ ភ្លើងដាច់ទឹកនោះគឺដោយសារតែការគ្រប់គ្រងទន់ខ្យោយ របស់ប្រធានាធិបតីម៉ាឌូរ៉ូ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print