ចំពោះបញ្ហាជនភៀសខ្លួន​នៅព្រំដែនមិចស៊ីកូ ធ្វើអោយរដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក លាលែងពីតំណែង

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិក មួយរូបទៀតហើយបានលាលែងតំណែង ដោយសារតែ មិនអាចទប់ស្កាត់ជនភៀសខ្លួននៅជាប់ព្រំដែនម៉ិចស៊ីកូ ដូចអ្វីដែល ប្រធានាធិបតីដូណាលត្រាំចង់បាន​។​ ទាំងនោះហើយធ្វើឲ្យរដ្ឋមន្ត្រីសន្តិសុខជាតិ សម្រេចលាលែងចេញពីតំណែងភ្លាម ៗបង្កភាពភ្ញាក់ផ្អើល​។
ការសម្រេចលាលែងចេញពីតំណែង របស់រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ លោកស្រី Kirstjen Nielsen ​ត្រូវបានប្រធានាធិបតីអាមេរិក ដូណាលត្រាំ ប្រកាសជាសាធារណៈ ក្នុងពេលដែល​រដ្ឋាភិបាលអាមេរិក មិនទាន់អាចទប់ស្កាត់​ជនភៀសខ្លួនកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
នៅលើបណ្តាញសង្គម​ Twitter ​កាលពីថ្ងៃទី​៧ខែមេសា ប្រធានាធិបតីអាមេរិក បានប្រកាសថា​​ លោក​ Kevin McAleenan ​ ប្រធានគណៈកម្មការ ការពារព្រំដែន នឹងក្លាយជារដ្ឋមន្ត្រីសន្តិសុខជាតិ​ ជំនួសលោកស្រី Kirstjen Nielsen ដែលបានលាលែងចេញពីតំណែង​។
លោកត្រាំប្រកាសថា​«រដ្ឋមន្ត្រីសន្តិសុខជាតិ Kirstjen Nielsen បានលាលែងចេញពីតំណែង ។ ខ្ញុំសូមអរគុណ​ដល់លោកស្រី ដែលបាន​ បំពេញការងាយ៉ាងល្អនាពេលកន្លងមក​។​ នៅពេលនេះខ្ញុំមានការជឿជាក់ថា លោក​ Kevin នឹងជំនួសតំណែងលោកស្រី​ Kirstjen Nielsen បន្តបំពេញការងាបានយ៉ាងល្អ»។

លោក​ Kevin McAleenan ជាមន្ត្រីដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងសកម្មភាពការពារព្រំដែន​ ហើយការសម្រេចតែងតាំងលោកគឺជាអាទិភាពចម្បងរបស់ប្រធានាធិបតីដូណាលត្រាំ​ ក្នុងការដឹកនាំស្ថានប័នដែលមានបុគ្គលិក​២៤ពាន់នាក់​ ក្នុងការគ្រប់គ្រងព្រំដែនបានយ៉ាងល្អ។

ការសម្រេចលាលែងចេញពីតំណែងរបស់លោកស្រី Kirstjen Nielsen គឺជាការប្រែប្រួលខ្ពស់នៅក្នុងជួរដ្ឋាភិបាល​លោកត្រាំ ដោយកាលពីថ្ងៃទី ៥ខែមេសា​លោកស្រី និងប្រធានាធិបតីដូណាលត្រាំ​នៅធ្វើដំណើររួមគ្នាទៅត្រួតពិនិត្យព្រំដែន​ជាប់ម៉ិចស៊ីកូនៅឡើយ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print