អាចរួចអត់ !អ្នកមានឥទ្ធិពលនៅពន្ធនាគារខេត្តកណ្តាលកំពុងរត់ការអោយថៅកែឈើប្រចាំខេត្តព្រៃវែងនៅក្រៅឃុំ​បណ្តោះអាសន្ននោះ

ចែករំលែក៖

ខេត្កណ្តាល៖ប្រភពព័ត៌មានច្បាស់ការណ៍បានលួចបង្ហើបប្រាប់ភ្នាក់ងារសារព័ត៌មាន«នគរវត្ត »នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះថា៖ ថៅកែឈើប្រចាំស្រុកពារាំង ខេត្តព្រៃវែង ដែលកម្លាំងកងរាជអាវុធហត្ថស្រុកពារាំងធ្វើការឃាត់ខ្លួន រួចប្រគល់អោយកម្លាំងអាវុធហត្ថខេត្តកណ្តាល នៅម៉ោង៨ព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចូលខ្លួន លេខ ០០៣ អ.យ /១៩ របស់លោក សូ សុវិទ្យា តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល គឺមានភាពរឹងទទឹង មិនព្រមចូលមកបំភ្លឺ ឬបង្ហាញខ្លួន តាមការកំណត់តាមដីកាកោះ របស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល រហូតដល់ទៅ២លើក ហើយកំពុងមានអ្នករត់ការអោយនៅក្រៅឃុំបណ្តោះអាសន្ន ដោយអ្នករត់ការនោះគេសង្សយ័ថាជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងពន្ធនាគារខេត្តកណ្តាលផងដែរ។

ជនជាប់ចោទមានឈ្មោះហឿន ហាន (ហៅគុយ ហាន) ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរថៅកែឈើ និងមានទីលំនៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានលោក គឹម រត្ន័ណារិន អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើបសួរ​ នៅថ្ងៃទី០៨​ ខែមិនា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ប្រមូលផល និងដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ” ប្រព្រឹត្តនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ​ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី០៦​ ខែកញ្ញា ឆ្នាំ២០១៨ តាមមាត្រា៩៦ នឹងមាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ។

ប្រភពពីមន្ត្រីតុលាការបានអោយដឹងថា ៖ទោះបីជាមានអ្នករត់ការមានឥទ្ធិពលអោយជនជាប់ចោទនៅក្រៅឃុំក៏ដោយក៍តុលាការមិនសម្រេចអោយនៅក្រៅឃុំដែរ ដោយជនជាប់ចោទនោះមានរឿងច្រើនទៀតដែលត្រូវអនុវត្តច្បាប់បន្តរទៀត។

សូមរំលឹកថា៖លោក គុយ ហាន កន្លងមកតែងតែដឹកឈើ ពីខេត្តកំពង់ធំ ដើម្បីមកដាក់លក់នៅដេប៉ូខ្លួនឯងនៅស្រុកពារាំង ដោយបើករថយន្តតាមផ្លូវជាតិលេខ៦ បត់មកផ្លូវជាតិលេខ៨។ ជាមួយគ្នានោះ លោកធ្លាប់ប្រាប់ថា រាល់ការដឹកជញ្ជូនឈើទាំងនោះ គឺលោកបានបង់លុយឲ្យសមត្ថកិច្ច តាមដងផ្លូវរហូត ជាពិសេសគឺសមត្ថកិច្ច មេព្រៃខេត្តកណ្ដាល និងស្រុកមុខកំពូល។
លុះដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានដឹកឈើប្រភេទ គ្រឿងផ្ទះ១ឡានចំណុះ៥តោន ពីខេត្តកំពង់ធំ មកចូលដេប៉ូខ្លួនទៀត។ពេលដឹកមកដល់ ចំណុចភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅម៉ោង៧យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ ក៏ត្រូវបាននាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកមុខកំពូល ស្ទាក់ចាប់រថយន្តរបស់លោក ដោយពេលនោះមានព្រះរាជអាជ្ញារងម្នាក់ ជាមួយមេព្រៃនិងប៉េអឹម។ ហើយក៏បានប៉ះទង្គិតពាក្យសម្ដី គ្នារវាងលោកនិងព្រះរាជអាជ្ញារង។ ពោលគឺលោក គុយ ហាន បាននិយាយទៅកាន់ព្រះរាជអាជ្ញារងថា៖ ខ្ញុំបង់លុយឲ្យមេព្រៃ រាល់លើកគឺក្នុង១ឡាន អស់៧០ម៉ឺនរៀល សម្រាប់១ជើងឆ្លងកាត់ខេត្តកណ្ដាល ហេតុអីនៅតែចាប់ឡានខ្ញុំទៀត? ។ ក្នុងនោះ ព្រះរាជអាជ្ញារង មិនព្រមឲ្យឡានឈើទៅមុខទេ ទើបលោក គុយ ហាន បញ្ជាតៃកុងឲ្យព្យាយាមបើករត់រហូត ប៉ុន្តែមេព្រៃតាមស្ទាក់ជាប់ដដែល។ភ្លាមនោះលោក ព្រះរាជអាជ្ញារង បានបញ្ជាឲ្យមន្ត្រីអាវុធហត្ថឃាត់ខ្លួនលោក គុយ ហាន បណ្ដាលឲ្យលោក គុយ ហាន រត់ឡើងរថយន្តតូច របស់ខ្លួនបើកគេចមកផ្ទះបាត់ទៅ។ រីឯរថយន្តនិងឈើរបស់លោក ត្រូវបាន មេព្រៃស្រុកមុខកំពូល យកទៅរក្សាទុកនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងបានបញ្ជាក់ថា៖​ ពាក់ពន្ធ័និងរឿងរ៉ាងខាងលើ នោះលោកបានទទួលដំណឹងពីខាងរដ្ឋបាលព្រៃឈើស្រុកមុខកំពូលថា កម្លាំងរដ្ឋបាលព្រៃឈើបានឃាត់រថយន្តដឹកឈើសង្សយ័ខុសច្បាប់ដោយឆ្លងយោបល់និងសុំនិតិវិធីដើម្បីធ្វើការឃាត់ខ្លួន ស្រាប់តែថៅកែឈើនោះបានប៉ះទង្គិចពាក្យសម្តីគ្នាជាមួួួយខាងរដ្ឋបាលព្រៃឈើ ទើបលោកបើកឡានចេញពីផ្ទះចុះទៅទីតាំងនោះផ្ទាល់​ ដើម្បីទៅសម្របសម្រួល បែរជាថៅកែឈើនោះបានចេញកំហឹងមកលើគាត់ ហើយបានបញ្ជារកូនចៅពួកគេអោយបើកឡានដេញគាត់ពីកន្លែងកើតហេតុរហូតដល់ស្ពានព្រែកតាម៉ាក់ ធ្វើអោយលោកភិតភ័យ គ្មានអ្វីតបតរ ក៍សម្រេចចិត្តបើករថយន្តបន្តរមកផ្ទះវិញ​តែម្តង៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print