បទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជូននាយទាហានបង់ក្លាដែស  

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ភួង សុីផាន រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ បានអនុញ្ញាតអោយគណៈប្រតិភូមហាវិទ្យាល័យ ការពារជាតិកេនយ៉ា ចូលជួបសំដែងការគួរសមនិងធ្វេីបទបង្ហាញ នៅទីស្តីការក្រសួងការពារជាតិកាលពីថ្ងៃចន្ទ ៤ កេីតខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៨ ខែមេសាឆ្នាំ២០១៩ ។ ក្នុងនាមសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ នាយឧត្តមសេនីយ៍ ភួង សុីផាន លេីកឡេីងពីនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសន៍ដ៏ឆ្នេីមមួយរូប នៅក្នុងតំបន់ បានបព្ចាប់សង្គ្រាមសុីវិលជាស្ថាពរ ក្រោយពីសង្គ្រាមបាន ហែកហួរជិតបីទសវត្សរ៍ ដោយក្លិនគ្រាប់រំសេវ ឈាមស្រក់ អំពេីប្រល័យពូជសាសន៍ ដោយស្ងប់សុខ នាចុងទសវត្សរ៍ ៩០ ។                                                                             សម្តេចតេជោដាក់ចេញនូវវិធានការបីចំណុច ទីមួយ៖ ធានាអាយុជីវិតដល់កងកម្លាំង និងប្រជាពលរដ្ឋ ទីពីរ៖ ទ្រព្យសម្បិត្ត ទីបី៖ការងារ ជូនដល់កម្លាំងសមាហរណកម្ម ចុះចូលជាមួយរដ្ឋាភិបាល ដោយគ្មានអ្នកចាញ់ អ្នកឈ្នះ ។ ទាំងអស់គ្នាឈ្នះ ឈ្នះ ក្រោមម្លប់តែមួយ គឺខ្មែរឈ្នះ ។ នយោបាយនេះធ្វេីឱយ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ដោយបព្ចាប់សង្គ្រាមសុីវិលទាំងស្រុង នៅកម្ពុជា ។   ចំពោះការបព្ជូានកងកម្លាំងមួកខៀវកម្ពុជា ចេញរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅទ្វីបអាហ្វិកចំនួន ៨ ប្រទេសមានកម្លាំងសរុបជាង ៥ពាន់នាក់ក្នុងនោះមានកម្លំាងមួកខៀវនារីជាង ២ រយនាក់ របស់កងទ័ពមួកខៀវកម្ពុជា​ ។ ជារៀងរាល់ឆ្នាំដោយទទួលការកោតសរសេីរពីម្ចាស់ប្រទេសសាមីុ ​ ប្រមុខអង្គការស ហប្រជាជាតិ និងទទួលចំណាត់ថ្នាក់ជាប្រទេ សដែលមានកងទ័ពនារីលេខពីរក្នុងតំបន់ ។                                                       បព្ហាាផ្សេងៗពាក់ពាន់ ចំពោះវិស័យការពារជាតិ នាយឧត្តម សេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បព្ជាាក់ពីតួនាទីគ្រឹះក្នុងកិច្ចការពារជាតិ ក៏ដូចជាចូលរួមរក្សា សុខសន្តិភាព សុវត្ថិ ភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយអនុវត្តតាមទិស ស្លោក ” ប្រជាពលរដ្ឋជាទឹក កងទ័ពជាត្រី ” ជាដេីម៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print