រថយន្តស្ទូច កិនប្តីប្រពន្ធស្លាប់ ទុករថយន្តចោលគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ​ រថយន្តស្ទូចធុនធំមួយគ្រឿងបានបេីកមិនប្រយ័ត្នគៀរម៉ូតូបណ្តាលអោយដួលចូលក្រោមកង់រថយន្តកិនស្លាប់ពីរនាក់ប្តីប្រពន្ធទុកអោយកូនៗរស់នៅកំព្រាហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ១០០៣ កែងផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្ដីមានឈ្មោះ ញាណ សៅវុទ្ធី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រីឯប្រពន្ធនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញប្ដីប្រពន្ធជនរងគ្រោះទាំងពីរនាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HH-0909 បានឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កKATO ប្រភេទរថយន្តស្ទួចធុនធំពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 5A-0889 បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរស្របទិសគ្នាមកពីក្រោយម៉ូតូជនរងគ្រោះយ៉ាងលឿន ហើយបានប៉ះដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិនបែកខ្លួនអូសជាង៣០ម៉ែត្រស្លាប់ ។
ក្រោយកើតហេតុភ្លាមៗ អ្នកបើករថយន្តនិងអ្នករួមដំណើរ បានឈប់រថយន្តបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ។
បន្ទាប់មកបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរមកចុះមកយករថយន្តបង្ក និងម៉ូតូព្រមទាំងលុយជាង៥០០$របស់ជនរងគ្រោះ យកទៅរក្សាទុកនៅខាងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះទាំងប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
image1.jpegimage2.jpegimage3.jpegimage4.jpegimage5.jpegimage6.jpegimage7.jpegimage8.jpeg


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print