រំលោភក្មេងស្រីច្រើនដង ចុងក្រោយបងស្រីមកទាន់់ឃើញ ប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ប្រើល្បិចល្បួងលួងលោមក្មេងស្រីជាអនិតិជនរំលោភបានជាច្រើនដង ថែមទាំងគម្រាមសម្លាប់ ប្រសិនបើក្មេងស្រីរងគ្រោះប្រាប់បងប្អូន លុះក្រោយមកមិនអស់ចិត្ដចាប់រំលោភម្ដងទៀត ចៃដន្យត្រូវបងស្រីក្មេងស្រីរងគ្រោះមកទាន់បែកការ ក៏ប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ជឿន សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រីក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ ជនសង្ស័យនិងក្មេងស្រីរងគ្រោះត្រូវជាបងប្អូនសាច់ថ្លៃនឹងគ្នា មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា ជនសង្ស័យ និងកុមារីរងគ្រោះ ត្រូវជាបងប្អូនសាច់ថ្លៃនិងគ្នា ហើយរស់នៅក្រោមដំបូលផ្ទះជាមួយគ្នា ក្នុងបន្ទុកឪពុកម្ដាយ របស់កុមារីរងគ្រោះ ។ តាមការបំភ្លឺរបស់កុមារីរងគ្រោះ បានឲ្យដឹងថា កន្លងមកជនសង្ស័យ ដែលជាសាច់ថ្លៃ ធ្លាប់បានលួងលោមរូបនាង (កុមារីរងគ្រោះ) និងចាប់ស្រាតសម្លៀកបំពាក់ ធ្វើសកម្មភាពរំលោភសេពសន្ថវៈ ជាច្រើនដងមកហើយ តែពុំស៊ីជម្រៅទេ  គ្រាន់តែជនសង្ស័យបានយកដៃមកស្ទាបអង្អែល រុកប្រដាប់ភេទនាង និងយកប្រដាប់ភេទខ្លួន មកញុលៗលើប្រដាប់ភេទនាងតែប៉ុណ្ណោះ ។
រាល់ពេលធ្វើសកម្មភាពរំលោភរូបនារួច ជនសង្ស័យតែងគំរាមនាងមិនអោយនិយាយប្រាប់អ្នកណាម្នាក់ទេ ជាពិសេសបងប្អូន បើមិនដូច្នោះគេនឹងសម្លាប់ចោល ព្រោះតែជនសង្ស័យគម្រាមបែបនេះហើយ ជាហេតុធ្វើឲ្យក្មេងស្រីរងគ្រោះភ័យ ហើយក៏ពុំដែលហ៊ាននិយាយប្រាប់នរណាដែរ  ។
លុះមកដល់វេលាថ្ងៃកើតហេតុ កុមារីរងគ្រោះ បានឡើងទៅលើផ្ទះ ហើយលើកបាយសម្លរមកអោយម្ដាយពិសារនៅខាងក្រោមផ្ទះជាមួយបងស្រី តែពេលក្មេងស្រីរងគ្រោះឡើងដល់ខាងលើផ្ទះ ក៏ត្រូវបានជនសង្ស័យចាប់ទាញចូលក្នុងបន្ទប់ទឹក រួចនិយាយមិនអោយស្រែកទេ ហើយ ក៏ចាប់ស្រាតខោកុមារីរងគ្រោះត្រឹមជង្គង់ រួចរំលោភសេពសន្ថវៈនាងដូចរាល់ដង រហូតបានសម្រេច តែពេលនោះ បងស្រីជងរងគ្រោះឈ្មោះ ធី ស្រីភា មកដល់ឃើញប្អូនស្លៀកខោស្រាតត្រឹមជង្គង់ រួចសួរនាំក្មេងស្រីរងគ្រោះ បន្ទាប់មកក្មេងស្រីរងគ្រោះបានរឿងហេតុទាំងនេះប្រាប់បងស្រី និងម្ដាយឪពុកខ្លួន ។
បន្ទាប់ពីស្ដាប់ការរៀបរាប់ពីដំណើររឿងរួច ភ្លាមនោះម្ដាយឪពុកក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍លើកដែកដើម្បីអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។
ក្រោយពីទទួលបានបណ្ដឹងនេះ នគរបាលប៉ុស្តិ៍បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ ជឿន សុខជា យកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print