ហេតុអីក៏ដល់ថ្នាក់ភ្លេីងប្រចណ្ឌ ! ប្តីហ៊ានចាក់សម្លាប់ប្រពន្ធជាបុគ្គលិកធនាគារ (ABA )រួចចងក សម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកកូនស្រីអាយុ៣ឆ្នាំ ឱ្យនៅកំព្រា..?

ចែករំលែក៖

ភ្នំពេញ៖ យើងដឹងហើយថា៖ មនុស្សទៀងនិងស្លាប់ តែពេលវេលាស្លាប់វាមិនទៀង។ និយាយរួម មនុស្សដែលមានជីវិតរស់នៅលើលោកសន្និវាសយើងនេះ គ្មាននរណាម្នាក់មានជីវិតអមតៈ ចៀសផុតពីកំណែនមច្ចុរាជ មិនព្រមប្រគល់ខ្លួនទៅកាន់សមរភូមិមរណៈនោះឡើយ វាគ្រាន់តែបន្លាស់វេនគ្នា មុននឹងក្រោយទៅតាមអនុភាពកម្មផលតែប៉ុណ្ណោះ..! ហើយមនុស្សក៏មិនត្រូវគិតខ្លី ឈានដល់ធ្វើអត្តឃាតខ្លួនឯងដោយភាពទន់ជ្រាយ បាបកម្មនោះទេ។ មើលចុះ…!!! ហេតុអីក៏ដល់ថ្នាក់ភ្លេីងប្រចណ្ឌ ! ប្តីហ៊ានចាក់សម្លាប់ប្រពន្ធជាបុគ្គលិកធនាគារ (ABA )រួចចងក សម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកកូនស្រីអាយុ៣ឆ្នាំ ឱ្យនៅកំព្រា..?។
គួរបញ្ជាក់ថា៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ គឺប្តីបានយកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយ ដោយបន្សល់ទុកកូនស្រីអាយុ៣ឆ្នាំ ឱ្យក្លាយជាក្មេងកំព្រាគួរឱ្យសង្វេគ ។ មូលហេតុនៃអំពើឃាតកម្មដ៏រន្ធត់នេះ ត្រូវបានសមត្ថកិច្ចអះអាងថា ទំនងកេីតឡើងពីភ្លើងប្រចណ្ឌ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧៖៥០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ជាប្តីមានឈ្មោះ លឹម គីមតូ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលក់គ្រាប់ម្រុំ មានស្រុកកំណើតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ចំណែកប្រពន្ធមានឈ្មោះ ផល ង្គិចស៊ីវ អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA មានស្រុកកំណើតនៅភូមិព្រែកតាប៉ិម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
អ្នកទាំង២បានរៀបការនៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៥ បន្សល់ទុកកូនស្រីអាយុ៣ឆ្នាំជាចំណងដៃ។ បច្ចុប្បន្នអ្នកទាំង២ស្នាក់នៅផ្ទះក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
មុនពេលកើតហេតុ យោងតាមការឲ្យដឹងពីសាច់ញាតិបានឲ្យដឹងថា ឈ្មោះ លឹម គឹមតូ ត្រូវជាប្តី និង ប្រពន្ធឈ្មោះ ផល ង៉ិចស៉ីវ ត្រូវជាប្រពន្ធ មានទំនាស់ដោយរស់នៅមិនចុះសំរុងគ្នា រឿងប្តីប្រចណ្ឌប្រពន្ធជាមួយគ្នារយៈពេល២ទៅ៣ខែមកហើយ ។ លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧និង៥០នាទីយប់ ឈ្មោះ ផល សុងណាត ភេទប្រុស ត្រូវជាបងបង្កើតរបស់ឈ្មោះ ផល ង៉ិចស៉ីវ បានមកផ្ទះដូចសព្វដង ក៏បានចាក់សោរចូលផ្ទះ រួចក៏មិនឃើញប្អូន និងប្អូនថ្លៃ ក៏បានដើរទៅបន្ទប់របស់ប្អូនរួចបើកទ្វាឃើញមានឈាម ហើយបានឃើញប្អូនស្រីដេកលើកន្ទេលស្លាប់បាត់ទៅហើយរួចក៏បានដើរកមើលប្អូនថ្លៃ ជា ជនដៃដល់ ឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះផ្នែកខាងក្រោយ។
សូមគិតគូរឱ្យបានវែងឆ្ងាយ ទោះបីទំនាស់អ្វីក៏ដោយ ត្រូវដោះស្រាយដោយសន្តិវិធី កុំយកអំពើហិង្សា ឬអំពើឃាតកម្មណាមួយ មកដោះស្រាយបញ្ហាឱ្យសោះ ៕

...

ដោយ៖ ជឹម ភារ៉ា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print