ខេត្តក្រចេះ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអី នៅសុខៗ ស្រាប់តែ យកកាំបិតចុងស្រួច មកចាក់ពោះខ្លួនឯង បណ្ដាលឲ្យធ្លាយពោះវៀនមួយទ្រេលក្នុងបន្ទប់ដេកលើផ្ទះរបស់ខ្លួន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកឆ្លូង ភ្លាមៗ ។
ហេតុការណ៍នេះកើរឡើងកាលព្រលប់ ថ្ងៃ ចន្ទ ៤កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសាឆ្នាំ ២០១៩ ស្ថិតនៅភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
មន្រ្តីនគរបាលស្រុកព្រះប្រសព្វ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃាន សុធារ: ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុបុរសនេះបានឡើងទៅសម្ងំដេកលើផ្ទះតែម្នាក់ឯង ទាំងទឹកមុខមាំដោយមិនដឹងមានរឿងហេតុអីនោះទេ ។ លុះមួយសន្ទុះស្រាប់តែគាត់ស្រែកថា អូយ! និងមានសំឡេងក្តុងក្តាំងដោយរនាបក្តារ ទើបក្រុមគ្រួសារនាំគ្នាឡើងទៅមើលឃើញបុរសនេះធ្លាយពោះវៀនចេញមកក្រៅមួយទ្រេលដោយនៅក្បែរដៃមានកាំបិតមុខស្រួចដងឈើមួយផង ។
ពេលឃើញដូច្នេះនាំគ្នាឆោឡោរួចដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យតែម្តង។ ក្នុងករណីនេះគេមិនដឹងថាជនរងគ្រោះមានវិបត្តិក្នុងចិត្តរឿងអីនោះទេ ក្រៅពិសង្ស័យបែបអបិយជំនឿថា ខ្មោចចូល ឬ អាចប្រប្រាស់ថ្នាំញៀនជ្រុលធ្វើឲ្យវង្វេងស្មារតី នោះ ៕