ក្រសួងធនធានទឹកឲ្យពលរដ្ឋរក្សាទឹកទុក និងត្រងទឹកទុក  និងសូមប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ជាពិសេសខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកព្យាករអាកាសធាតុ នៃក្រសួងធនធានទឹក បន្ទាប់ពីតាមដានជាប្រចាំបានបង្ហាញថា បរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។ ទន្ទឹមនឹងនោះសីតុណ្ហភាព ក៏មានការហក់ឡើងបន្តិចវិញ ក្នុងកម្រិត៣៦ ទៅ ៣៩ អង្សាសេ ខណៈអាចនឹងមានភ្លៀងធ្លាក់បន្តកើតមានក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ស្ទើរក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ស្ដីពីស្ថានភាពអាកាសធាតុ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ៖

ចាប់ពីថ្ងៃទី១០-១១ ខែមេសានេះជ្រលងសម្ពាធទាប ដែលកន្លងមកបានអូសបន្លាយលើកម្ពុជាយើងមានលក្ខណៈ​ចុះខ្សោយ។ ហេតុដូច្នេះបរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួចចំណែកសីតុណ្ហភាពក៏មានការហក់ឡើងបន្តិចវិញក្នុងកម្រិតពី៣៦-៣៩ អង្សាសេ ។

-ចាប់ពីថ្ងៃទី១២-១៧​ ខែមេសាកម្ពុជាយើងនឹងទទួលនូវឥទ្ធិពលនៃសម្ពាធទាបដែលកើតមកពី​សមុទ្រ​ចិន​​ខាង​ត្បូងជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់បន្តកើតមានក្នុងកម្រិតពីខ្សោយទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

សេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ទៀតថា សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះជាពិសេសខ្យល់កន្ត្រាក់។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាទឹកទុក ត្រងទឹកទុកនៅពេលមានភ្លៀងព្រោះរដូវវស្សានៅមានរយៈពេលវែងជាបង្គួរ គួបផ្សំនឹងកំដៅ​ និងរំហួតខ្ពស់ ៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print