នៅខែឧសភាខាងមុខ អូស្ត្រាលីនឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

ចែករំលែក៖

ការបោះឆ្នោតអូស្ត្រាលីលើកនេះគឺជាការប្រគួតប្រជេង ស្វិតស្វាញបំផុត ដោយ រវាងនាយករដ្ឋមន្ត្រី Scott Morrison និងមេបក្សប្រឆាំង ដោយសារតែការស្ទងមតិ គឺមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ។ ពេលវេលាបោះឆ្នោតត្រូវបាន នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសជាផ្លូវការនៅពេលវេលាបោះឆ្នោតជ្រើសរើសតំណាង​រាស្ត្រ និងនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅព្រឹកថ្ងៃទី១១ខែមេសា បានប្រកាសជាផ្លូវការពេលវេលាបោះឆ្នោត ។ លោកបញ្ចាក់ថា ការបោះឆ្នោតលើកនេះមានសារសំខាន់យ៉ាងខ្លាំងចំពោះពលរដ្ឋអូស្ត្រាលី ក្នុងការសម្រេចជោគវាសនា ប្រទេសជាតិ ។

តាមលទ្ធផលស្ទងមតិនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា គណបក្សប្រឆាំង ទទួលបានសំឡេងគាំទ្រខ្ពស់ពីពលរដ្ឋ ចំណែកគណបក្សកាន់អំណាចវិញទទួលបានការគាំទ្រ ទាបជាង ។ ដោយឡែកការស្ទងមតិចុងក្រោយនេះ សំឡេងគាំទ្រគណបក្ស ប្រឆាំង ៥២ និងគណបក្សកាន់អំណាច់៤៨។

ជាមួយនិងការគាំទ្រប្រគៀកគ្នាបែបនេះ នឹងធ្វើឲ្យការបោះឆ្នោត កាន់តែស្វិតស្វាញ ដោយគណបក្សទាំងពីរមានសង្ឃឹមយកឈ្នះរៀងៗខ្លាំង ។

នៅពេលនេះដែរពលរដ្ឋ អូស្ត្រាលីជាច្រើនបាននាំគ្នាធ្វើបាតុកម្ម ទាមទាឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ ដោយ​សារតែ សេវាកម្មនានាក៏ដូចជាទំនិញឡើងថ្លៃខ្ពស់ ។ ពេលនេះប្រសិនបើមានគណបក្សនយោបាយណាមួយ ហានសន្យាដំឡើងប្រាក់ខែនេះអាចនឹងទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ ។

ពលរដ្ឋអូស្ត្រាលី រាប់ពាន់នាក់ នៅថ្ងៃទី ១០ខែមេសា​បាននាំគ្នា ដង្ហែរក្បួនបាតុកម្មនៅទីក្រុង ម៉ែលមឺន រដ្ឋ​ Victoria ​ប្រទេសអូស្ត្រាលី ទាមទារដំឡើងប្រាក់ខែ។

មហាបាតុកម្មខាងលើកើតឡើង ខណៈអូស្ត្រាលី​ត្រៀមបោះឆ្នោតនៅខែក្រោយនេះ​ ដើម្បីដាក់គំនាបទៅលើរដ្ឋាភិបាល​ និងបណ្តាគណបក្ស​ដែលកំពុងប្រជេងស្វែងរកសំឡេងគាមទ្រ ។​ បាតុកម្មកើតឡើង ក្រោយមានការអំពាវនាវ ពីក្រុមសហជីប​​កម្មករអូស្ត្រាលី នៅទីក្រុងម៉ែលមឺន ទាមទារដំឡើងប្រាក់ខែ ក្រោយតម្លៃទំនិញ ​និង សេវាកម្មផ្សេងៗឡើងថ្លៃខ្ពស់​។ នៅក្នុងមហាបាតុកម្ម​នោះមាន អភិបាលរដ្ឋ​ Daniel Andrew ​ចូលរួមផងដែរ​។

ទាំងនោះបង្ហាញឲ្យឃើញថា​​ ការបោះឆ្នោតនៅអូស្ត្រាលីខែក្រោយគឺជាការប្រគួតប្រជេងយ៉ាងតឹងតែងបំផុត​​។ នៅពេលនេះ​សម្ព័ន្ធមិត្តកាន់អំណាច មានការគាំទ្រខ្ពស់​ ធ្វើឲ្យគណបក្សប្រឆាំងបារម្ភយ៉ាងខ្លាំង ប៉ុន្តែការស្ទងមតិគណបក្សប្រឆាំងនៅតែមានសំឡែងគាំទ្រខ្ពស់ដដែល​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print