ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបត្រូវបានជនសង្ស័យម្នាក់ហៅអោយឌុបពេលមកដល់កន្លែងស្ងាត់វាយប្លន់យកម៉ូតូបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១២នឹង៤៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុជនសង្ស័យបានហៅខ្លួនអោយឌុបពីច្រមុះជ្រូកស្ទឹងមានជ័យ មកចាក់អង្រេលើក្នុងតម្លៃ៦ពាន់រៀល ហើយពេលមិនទាន់ដល់គោលដៅផងនោះ ដែលជាកន្លែងស្ងាត់ជនសង្ស័យក៏បានអោយឈប់ម៉ូតូរួចដកលុយអោយ១ម៉ឺនរៀល។ហើយខណះដែលកំពុងដកលុយអាប់នោះ ជនសង្ស័យក៏បានវាយមកលើរូបគាត់មួយដៃចំផ្ទៃមុខបណ្តាលអោយដួល រួចលើកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។
ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើដើម្បីសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាបជនសង្ស័យ ៕
...
ដោយ៖ ភារ៉ា ដង្កោ