សម្ដេច​តេជោ​ស្នេី​​តៃកុង​ឡាន​ត្រូវ​បេីកបរ​ប្រុងប្រយ័ត្ន​ គោរព​ច្បាប់​ កុំ​បើកប្រជែង​ និង​ កុំ​ផឹក​គ្រឿង​ស្រវឹង​ ពេល​បុណ្យ​ចូល​ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នឹង​ឈាន​ចូល​មក​ដល់​ នៅ​រយៈពេល​២ថ្ងៃ​ទៀត​ ប៉ុណ្ណោះ​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​រៀងៗខ្លួន​ ដេីម្បី​ជួបជុំ​ក្រុមគ្រួសារ​ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​រថយន្ត​ក្រុង​សាធារណៈ​ចំនួន​១២០គ្រឿង​ផងដែរ​ ដេីម្បី​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។

ជាមួយ​គ្នា​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ស្នេី​សុំ​តៃកុងឡានត្រូវបើកបរមានការ​ប្រុងប្រយ័ត្នខ្ពស់ បើកបរគោរពច្បាប់ កុំវ៉ាប្រជែង និងកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ហ៊ុន​ សែន​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ដោយ​សម្តេច​សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយ ព្រមទាំងចៅៗ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និង​ បានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។

ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​នេះ​ សូម​ប្រជាពលរដ្ឋ​ទាំង​អស់​ ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ គ្រប់​ៗ​គ្នា​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print