ត្រូវយកចិត្តទុក្ខដាក់ ធានាជីវភាពរស់នៅរបស់កងទ័ពកាន់តែប្រសេីរឡេីងដើម្បី​ចូល​រួម​ក្នុងឱកាសអបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ 

ចែករំលែក៖

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៩​ ​ប្រតិភូក្រសួងការពារជាតិដឹកនាំដោយ​  នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួ ង​ការ​ពារ​ជាតិ​ នាយ​ទាហានជាន់ខ្ពស់ជាច្រេីនរូបទៀត  អញ្ជើញ​ចុះ​សំណេះ​សំណាល​ សួរ​សុខ​ទុក្ខ​ ជា​មួយ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ កងពលតូចដឹកជញ្ជូនលេខ៩៩​ ឈរជេីងក្នុងខណ្ឌពោធិសែនជ័យ​  រាជធានីភ្នំពេញ។​

​បន្ទាប់​ពី​មតិ​ស្វាគមន៍​ និង​ស្តាប់​របាយ​ការណ៍​  លទ្ធ​ផល​ការ​ងារ​ ដែល​កងពលតូចដឹកជញ្ជូនលេខ ៩៩​ សំរេច​បាន​ អានដោយលោកឧត្តម​សេនីយ៍ទោ ហ៊ុល សំអុន មេបព្ជាាការកងពលបានចូល​រួម​សហការ​ការ​ពារ​ សន្តិសុខ ​ដឹកជញ្ជូន​ កសាង​កង ឯកភា ព ​ហ្វឹក​ហ្វឺន​ និង​បង្ក​បង្កើន​ផល​ចឹញ្ចឹម​សត្វ​ ធានា​ជីវភាព​រស់​នៅ​ដល់​កង​ទ័ព​រួច​មក​  ​។

នាយ​ឧត្តម​សេនីយ៍ ម៉ឹង​ សំ​ផន​ ក្នុង​នាម​សម្តេច​ពិជ័យ​សេនា ​សម្តេច​តេ​ជោ ​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ពាំ​នាំ​ការ​សាក​សួរ​សុខ​ទុក្ខ​ ចំពោះ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ចំណុះកងពលជា​និច្ច​ជា​កាល​ សម្តេច​តែង​តែ​យក​ចិត្ត​ទុក្ខ​ដាក់​ ដល់បង​ប្អូន​កង​ទ័ព​ ទាំង​ការ​ហូប​ចុក ​ស្នាក់​នៅ​ថែទាំ​ សុខ​ភាព​របស់​បង​ប្អូន​។

​ក្នុងនោះ ការ​កសាង​កម្លាំង​ទ័ព​ ឈាន​ដល់​ការ​រំដោះ​ជាតិ​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ​បញ្ចប់​សង្គ្រា​ម មាន​សន្តិ​ភាព​ពេញ​លេញ​រហូត​ដល់​សព្វ​ថ្ងៃ​ គឺ​ជា​កម្លាំង​ពិត​ប្រសូត្រ​ចេញ​ពី​ស្នាដៃ​ សម្តេច​តេ​ជោ ​ ​ចាប់​តាំង​ពី​បាត​ដៃ​ទទេ​រហូត​ដល់​បច្ចុប្បន្ន​ មាន​ការ​រីក​ចម្រើន​គ្រប់​វិស័យ​។​

រដ្ឋលេខាធិការ ក្រសួងការពារជាតិ បន្ត​ទៀត​ថា​៖ គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល ​ក្រោម​កា​រដឹក​នាំ​ពីសម្ដេច​តេ ជោ​ យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​កសាង​ប្រទេស​ ឱ្យ​មាន​សុខ​សន្តិ​ភា ព​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​រីក​ចម្រើន ​និងដំឡើង​ប្រាក់​បៀវត្សរ៍​ ដល់​មន្ត្រី​រាជ​ការ​ក៏​ដូច​ជា​កង​កម្លាំងប្រដាប់អាវុធ ទទួល​ប្រាក់​បៀវត្ស​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ជា​ការ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​កង​ទ័ព​កាន់​តែ​ប្រសើ​ជាង​មុន​។

លោកបញ្ជាក់​ទៀតថា​ ​សម្រាប់​កង​ទ័ព​ការ​ងារ​ ​ភស្តុភារ​-ហិរ ញ្ញ​វត្ថុ​ មាន​សារៈ​សំខាន់​ណាស់ ​ដើម្បី​កសាង​កម្លាំង​លើ​វិស័យ​ការ​ពារ​ជាតិ​អោយ​រឹង​មាំ ​ត្រូវ​តែ​លុប​បំបាត់​អោយ​អស់​ទ័ព​ខ្មោច​ បែង​ចែក​គោល​របប​អោយ​បាន​ដល់​ដៃ​កង​ទ័ព​ និង​គ្រប់​គ្រងចំនួន​ស្រប​តាម​គោល​នយោ​បាយ​ រដ្ឋា​ភិបាល​អណត្តិ​ទី​៦ ​ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​តេជោ​ ហ៊ុន ​សែន ​អោយ​កង​ទ័​ព​កាន់​តែ​មាន​សមត្ថ​ភាព​  និង​មាន​ជីវភាព​រស់​នៅ​ប្រសើ​រជាង​មុន​។​

លោកម៉ឹង ​សំ​ផន​ ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជា តិ​ ឆ្នាំ​កុរ ​ឯក​ស័ក​ ពុទ្ធ​សក​រាជ​ ២៥៦៣និង​ឈាន​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ​សូមទេវតាឆ្នាំថ្មី​  ដែលមាន ព្រះនាម​ព្រះនាង​ ធុង្ស:ទេវី​ ជួយតាមបីបាច់ថែរក្សាដល់នាយទាហាន​ នាយទាហា នរងនិងពលទាហានទាំងអស់​ ជួបសេចក្តីសុខ​ សេចក្តីចម្រេីន​  ទទួលបានពុទ្ធពរទាំងបួនប្រការ​គឺ​ អាយុ​ វណ្ណ:​  សុខ:​  ពល:​ កុំ បីឃ្លៀងឃ្លាតឡេីយ។

​ក្នុង​ឱកាស​នោះ​ដែរ​ គណៈអធិបតី​  នាំ​យក​អំណោយ​គ្រឿង​ឧប ភោគ ​បរិភោគ​ សំភារៈ ​និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ចំណុះ​កងពលតូចដឹកជញ្ជូនផង​ដែរ​ ​៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print