ប៉េអឹម​លេី​ផ្ទៃ​ប្រទេស​​ម្នាក់​និង​បក្ខពួក​២នាក់​ ករណី​ជួញដូរ​គ្រឿងញៀន​ ត្រូវ​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​

ចែករំលែក៖

ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ លោក​ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​​ សម្រេច​ចោទប្រកាន់​លោកវរសេនីយ៍ទោ ហោ រ៉ាពិណាត នាយរងការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និង​ បក្ខពួក​២នាក់​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ ។ នេះ​បេី​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ​ ។

បច្ចុប្បន្ន​ជនត្រូវចោទ​ទាំង​៣នាក់​ និង​ សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊េីបសួរ​ ដេីម្បី​ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

ជនសង្ស័យ​ទាំង​៣នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​យប់​ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៩​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ​ ។

សូម​បញ្ជាក់​ ចំពោះមន្ដ្រីអាវុធហត្ថទូទាំងប្រទេស គឺ​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ហាមដាច់ខាតមិនឲ្យពាក់ព័ន្ធល្មើសអ្វីនោះទេ ហើយបើមន្ដ្រីណាដែលពាក់ព័ន្ធត្រូវទទួលទោសតាមច្បាប់ ក៏ដូចជាបណ្តេញចេញពីក្របខណ្ឌកងទ័ពជាដើម​ ។

សូម​ប្រជាពលរដ្ឋ​ទាំង​អស់​ រួម​ទាំង​កងកម្លាំង​គ្រប់​ប្រភេទ​ ចៀសវាង​ពី​គ្រឿងញៀន​ ,​ គ្រឿងញៀន​បំផ្លាញ​សង្គម​ និង​ បំផ្លាញ​ខ្លួន​ឯង​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print