ដើម្បីផលប្រយោជន៍ពួកគេ ក្រុមហ៊ុនស្រាបៀរ(Heineken)និង (Crown) បានយកស្រាបៀរផុតកំណត់កាលបរិច្ឆេទដាក់លក់ អាចចេតនាទុច្ចរិតសម្លាប់អ្នកទទួលទានដោយលក្ខណះប្រយោល

ចែករំលែក៖

ខេត្តតាកែវ៖ ខាងក្រុមហ៊ុនស្រាបៀរ(Heineken)និង (Crown) អាចមានចេតនាទុច្ចរិតសម្លាប់អ្នកទទួលទានដោយលក្ខណះប្រយោល ឬមួយឈ្មួញបន្លំយកមកលក់ចែកចាយតាមដេប៉ូ ក្នុងការប្រណាំងប្រជែងទីផ្សារដោយគ្មានភាពស្មោះត្រង់.? ជាក់ស្តែងយ៉ាងតិចមានស្រាបៀរ(Heineken)និង (Crown)ចំនួន២៩កេស ត្រូវបានខាងជំនាញកាំកុងត្រូលរកឃើញចរាចរណ៍លើទីផ្សារខេត្តតាកែវ ជាមួយនិងទំនិញច្រើនមុខទៀត។
ប្រតិបត្តិការបង្ក្រាបធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅតាមដេប៉ូ និងក្នុងផ្សារតាកែវ សហការជាមួយខាងមន្ទីរពាណិជ្ជកម្មខេត្ត សមត្ថកិច្ច អាជ្ញាធរ ហើយជំនាញតម្រូវអោយម្ចាស់ដេប៉ូធ្វើកិច្ចសន្យាបញ្ឈប់ការលក់ស្រាបៀរ(Heineken)និង (Crown) ដែលផុតកំណត់កាលបរិច្ឆេទនៃការប្រើប្រាស់នេះ ដើម្បីការពារដល់អាយុជីវិតប្រជាជន ដែលជាអ្នកទទួលទានប្រឈមគ្រោះថ្នាក់ប៉ះពាល់សុខភាព។

ប្រជាជនបានលើកឡើងថា៖ ក្រុមហ៊ុនស្រាបៀរ(Heineken)និង (Crown)លែងមួយក្បាច់ ហ៊ានយក ស្រាបៀហួសកាលបរិច្ឆេទ ដាក់លក់លើ ទីផ្សារ។ នេះត្រូវបានខាងជំនាញកាំកុងត្រូលខេត្តតាកែវរកឃើញ កំពុង ចរាចរលើទៅផ្សារទាន់ពេល ចុះកន្លងទៅមិនដឹងបញ្ចេញលក់ ក្នុងចេតនាទុច្ចរិតសម្លាប់អ្នកទទួលទានដោយលក្ខណះប្រយោលមានទំហំប៉ុណ្ណា..?
ពាក់ព័ន្ធករណីនេះអង្គភាព«នគរដ្រេហ្គន»មិនអាចទំនាក់ទំនងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនស្រាបៀរ(Heineken)និង (Crown) ចំពោះចែកចាយស្រាបៀរហួសកាលបរិច្ឆេទ និងរកសុីប្រណាំងប្រជែងទីផ្សារដោយគ្មានភាពស្មោះត្រង់នេះបាននៅឡើយទេ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។ ប៉ុន្តែបញ្ហានេះគួរបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បញ្ចៀសការទទួលទាន ស្រាបៀរ(Heineken)និង (Crown) ខណៈហួសកាលបរិច្ឆេតប្រើប្រាស់ ត្រូវបានគេយកមកដាក់លក់លើទីផ្សារ ហើយខាងជំនាញកាំកុងត្រូលបង្ក្រាបបានជាក់ស្តែង ឈានដល់យកទៅកិនកម្ទេចចោលទៀតផង។ ការពារសុខភាពអ្នក គឺការពារប្រទេសជាតិ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print