អតីតនាយករដ្ឋមន្ដ្រីអ៊ីតាលីទទួលទោសជាប់ពន្ធនាគារ៣ឆ្នាំពីបទផ្ដល់សំណូក

ចែករំលែក៖

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ អតីតនាយករដ្ឋមន្ដ្រីអ៊ីតាលីលោកSilvio Berlusconi ត្រូវទទួលទោសជាប់ពន្ធ នាគារ៣ឆ្នាំក្នុងការកាត់ក្ដីនៅទីក្រុងទ្រីប៉ូលី ពីបទផ្ដល់សំណូក។
តាមតុលាការទីក្រុងទ្រីប៉ូលីកាលពី ឆ្នាំ២០០៦និងឆ្នាំ២០០៨លោក Berlus -coni បានបញ្ជូនប្រាក់៣លានអឺរ៉ូទៅឱ្យ តំណាងរាស្ដ្រលោកSergio De Gregorio ដើម្បីឱ្យលោកចាកចេញពីក្រុមប្រឆាំងមកគាំទ្ររូបលោកវិញក្នុងគោលបំណងបំផ្លាញរាជរដ្ឋាភិបាលរបស់នាយករដ្ឋ មន្ដ្រី Romano Prodi ។
កន្លងមកចៅក្រមទីក្រុងទ្រីប៉ូលីបាន ស្នើផ្ដន្ទាទោសឱ្យលោកជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំពីបទផ្ដល់សំណូកចំពោះ លោក Berlusconi ជាបុគ្គលធ្លាប់បាន កាន់តំណែងនាយករដ្ឋមន្ដ្រីដល់ទៅ៣ អាណត្ដិ ។ លោក Berlusconi ទើបតែ បញ្ចប់ទោសព្យួរមួយឆ្នាំពាក់ព័ន្ធនឹងការ កេងប្រវ័ញ្ចហិរញ្ញវត្ថុគេចពន្ធក្នុងការធ្វើអាជីវកម្មរបស់ខ្លួនដែលជាប្រព័ន្ធផ្សព្វ ផ្សាយMediaset ៕ ម៉ែវ សាធី

20150709-162706.jpg

20150709-162711.jpg

...

20150709-162717.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print