មានជនមិនស្គាល់មុខកៀងម៉ូតូជនរងគ្រោះយកកាំភ្លើងផ្ជុង​ប្លន់​យកចិញ្ចៀនបាន១វង់ហើយគេចខ្លួនបាត់

ចែករំលែក៖

កំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ខណៈ​ដែល​បុរស​ម្នាក់​បាន​អះអាង​ថា​ ខ្លួន​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ភ្ជង់​ប្លន់​យក​ចិញ្ចៀន​មាស​មួយ​វង់។ករណី​ខាង​លើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១០​និង​១៥​នាទីព្រឹក ​ថ្ងៃ​ទី​៩ ខែ​កក្កដា​ឆ្នាំ​២០១៥ នៅ​ចំណុច​ត្រង់​ស្ថានីយ​បូម​ទឹក​ខាងមុខ​វត្ត​យាយ​ទេព ​ស្ថិត​ក្នុង​ភូមិ​ផ្សារឆ្នាំង​ សង្កាត់​ផ្សារ​ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង។ បុរស​ដែល​បាន​អះអាង​ថា ​មាន​គេ​ភ្ជង់​ប្លន់​យក​មាស​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​តូន នៅ អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ស្រែព្រីង ​សង្កាត់​កំពង់ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង​ មានមុខ​របរ​ធ្វើ​ចម្ការ។

ប្រភព​ពី​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹង​នៅមុខ​សមត្ថកិច្ច​ដែល​កំពុង​ធ្វើការ​សាកសួរ​រថា ​នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​យក​ផ្លែឈើ​ដែល​បាន​ទិញ​ពី​ផ្សារ​ទៅ​ផែ​កាណូត​ផ្សា​ក្រោម​ ដើម្បី​ផ្ញើ​ទៅ​ឲ្យ​ប្រពន្ធ​នៅ​ឯ​ភូមិ​ប្រឡាយ​មាស។

បុរស​រង​គ្រោះ​ខាង​លើ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​គាត់​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​មាន​បុរស​មិន​ស្គាល់​មុខ​ម្នាក់ ​ជិះ​ម៉ូតូ​តាម​ក្រោយ​គាត់​ ដោយ​បាន​ហៅ​ឲ្យ​ឈប់​នៅ​ចំណុច​កើតហេតុ​ខាងលើ​ ដើម្បី​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​វត្ត​សួរ​រក​កន្លែង​គ្រូ​ ត.​ឆ្អឹង​បាក់​ ពេលនោះ​គាត់​បាន​ឈប់​ម៉ូតូ​ ស្រាប់​តែ​លេច​មុខ​ជន​មិន​ស្គាល់​មុខ​២​ទៅ​៣​នាក់​ទៀត មាន​ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល​បាន​ស្ទុះ​យក​កាំភ្លើង​មក​ភ្ជង់ ​ខ្លះ​ដោះ​ចិញ្ចៀន​គាត់ ​និង​ខ្លះ​ទៀត​ដក​សោ​ម៉ូតូ ​ហើយ​បាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​៣​គ្រឿង​គេចខ្លួន​ចេញ​ឡើង​ទៅ​ផ្សារ​លើ​បាត់​តែម្ដង។

ក្រោយ​កើតហេតុ​ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ​មក​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ​ដើម្បី​ធ្វើ​ការសាកសួរ​ និង​កម្លាំង​មួយ​ចំនួន​ទៀត​បាន​ចេញ​តាម​គោលដៅ​ស្ទាក់​រកមុខ​សញ្ញា ​ក្នុង​នោះ​ជនរងគ្រោះ​បាន​បាត់​តែ​ចិញ្ចៀន​មាស​មួយ​វង់​ ចំនួន​៥​ជី។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ជំហាន​របស់​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ធ្ងន់​និង​ស្រាល​ បាន​ធ្វើ​ការ​កំណត់​ជា​រឿង​ឆបោក​ល្បែងស៊ីសង​ភ្នាល់​ដាក់​របស់​របរ​ មាន​លុយ​ និង​សម្ភារៈ​មួយ​ចំនួន ក្រោយ​ពី​ជនរងគ្រោះ​ដឹងខ្លួន​ បាន​ជិះ​ម៉ូតូ​គេច​ចេញ​ពី​ក្រុម​ជនល្មើស​ បាន​ជិះ​តាម​សួ​រ​រក​កន្លែង​គ្រូ​សម្រាប់​ត.​ឆ្អឹង​បាក់​ ហើយ​កម្លាំង​របស់​ពួក​ជនល្មើស​ចេញ​មក​គាបស៊ី​ដូច​ប្លន់​តែម្ដង​។​

ក្នុង​នោះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ២​ទៅ​៣​ឆ្នាំមុន ​ក៏​ធ្លាប់​កើតមាន​របៀប​ដូចគ្នា​អញ្ចឹង​ផង​ដែរ ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់។ ចន្ថា

20150709-163146.jpg

20150709-163150.jpg

...

20150709-163155.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print