ខេត្តបាត់ដំបង៖ ក្មេងទំនើងចំនួន២២នាក់ជិះម៉ូតូអុកឡុកនៅពេលយប់ក្នុងក្រុងបាត់ដំបង ត្រូវបាន នគរ បាលខេត្តបាត់ដំបងចេញប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួនជាបន្តបន្ទាប់និងម៉ូតូ១១គ្រឿងថែមទាំងដកហូតដាវសាំម៉ូរ៉ៃចំនួន៣ដើមដែលគេសង្ស័យទុកប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសខុសច្បាប់ខណៈដែលក្មេងទំនើងទាំងនោះជិះម៉ូតូប្រមូលផ្តុំជាក្រុមៗបង្កភាពរញ៉េរញ៉ៃដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនិងរំខានដល់ការរស់នៅរបស់ប្រជាជននោះ។កម្លាំងនគរបាលខេត្តបាត់ដំបងចេញបង្រ្កាបទៅលើក្មេងទំនើងទាំង២២នាក់នោះដែរ ធ្វើឡើងចាប់ពីម៉ោង៨យប់ ថ្ងៃទី៨ រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងបាត់ដំបងខេត្តបាត់ដំបង។ក្មេងទំនើងនោះបន្ទាប់មកត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកមកចាត់ចែងតាមនីតិវិធី។ ការចេញ បង្រ្កាបក្មេងទាំងទាំង២២នាក់គឺដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពហើយក៏ត្រូវគេនិយាយថាក្រោមការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីស ថេត ស្នងការ នគរបាលខេត្ត ។លោកម៉េង លាង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ខេត្តប្រាប់ឱ្យដឹងថាសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនក្មេងទំនើងខាងលើគឺដើម្បីរក្សាសុវត្ថិភាពសាធារណៈនិងទប់ស្កាត់អំពើលួច ឆក់ ប្លន់និងប្រើប្រាស់ គ្រៀងញៀនខុសច្បាប់ ដែលបទ ល្មើសទាំងនេះអាចកើតចេញពីការដើរលេងពេលយប់មិនចូលផ្ទះរបស់ក្មេងទំនើងទាំងនោះ។ក្នុងចំណោមក្មេង ទំនើងទាំង២២នាក់ នោះ សមត្ថកិច្ចធ្វើតេស្ថទឹកនោមរកឃើញថា មានចំនួន ១៤នាក់ រកឃើញ ថាជាអ្នកប្រើប្រាស់ ថ្នាំញៀន។
លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា ក្មេងទំនើងទាំងនោះដែរ បន្ទាប់ពី សមត្ថកិច្ចធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យារួចក៏បានកោះហៅអាណាព្យាបាលមកទទួលហើយយកទៅអប់រំបន្ត ចំណែកអ្នកដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិងអនុវត្តតាម និតិវីធីច្បាប់៕ វិច្ឆិកា