មន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងថា ចំនួនមនុស្សដែលលោកគីមជុងអ៊ុនកាត់ទោសប្រហារជីវិតក្នុងប៉ុន្មានឆ្នាំដំបូងដែលកាន់អំណាចមានច្រើនជាងឪពុកដលទៅ៧ដង។
កាលពីថ្ងៃទី៩ខែកក្កដា មន្ត្រីការបរទេសបានឲ្យដឹងថាចាប់តាំងពីឡើងកាន់ដំណែងនៅឆ្នាំ2011មកមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានចេញបញ្ចារឲ្យកាត់ទោសប្រហារជីវិតមន្ត្រីសំខាន់ៗរហូតដល់ទៅ70នាក់គឺមានច្រើនជាងពេលឪពុកកាន់អំណាចទៅទៀត។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកYun Byung-Se បានបញ្ចាក់ថា មេដឹកនាំគីមជុងអ៊ុនបានចេញបញ្ចារប្រហារជីវិតច្រើនជាងឪពុក៧ដងក្នុងរយពេល៤ឆ្នាំកាន់អំណាច ចំណែកឪពុកវិញប្រហារជីវិតតែ ១០នាក់ប៉ុណ្ណោះក្នុងរយពេលដូចគ្នា។
លោកYun បន្តទៀតថាវិធីសាស្ត្រដឹកនាំរបស់លោកគីមជុងអ៊ុនធ្វើឲ្យពលរដ្ឋរបស់ខ្លួនចេញទៅក្រៅប្រទេសកាន់តែច្រើនថែមទៀតដោយមិនអាចស៊ូទ្រំារស់នៅបែបនេះឡើយ។ កូរ៉េខាងជើងជាប្រទេសដែលមានអាកំបាំងបំផុតនៅលើពិភពលោក មិនតែមិនដឹងហេតុអ្វីលោកទទួលបានព័ត៌មានបែបនេះឡើយ។
ការប្រហារជីវិតដែលចាប់អារម្ភបំផុតនោះគឺប្រហារជីវិត្តឪពុកមារ ជាអ្នកដែលលើកស្ទួយលោកតាំងពីពេលដំបូងមកម្លេះ ទីបំផុតក៏ត្រូវទទួលនៅលទ្ធផលយ៉ាងអាក្រក់បំផុត៕