លោកឃួង ស្រេង និងមន្ដ្រីរាជការក្រោមឱវាទចូលរួមទទួលទេវតាឆ្នាំថ្មី នៅរម្យនីដ្ឋានវត្ដភ្នំ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង និងមន្ដ្រីរាជការក្រោមឱវាទ បានមកទទួលទេវតា នៅរម្មនីយដ្ឋានវត្ដភ្នំ ខណ្ឌដូនពេញ នៅរសៀលថ្ងៃ អាទីត្យ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសក រាជ ២៥៦៣ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩។

ឆ្នាំថ្មី ព្រះអង្គនាមគ្គនាយិកា ព្រះនាម ទុស្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ផ្លែ ឧទុម្ពរ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នង ស្តេចគ្រុឌ ដែលជាពាហនៈដែលយាងចុះមកបន្តវេន នៅវេលាម៉ោង១៥,១២នាទីថ្ងៃនេះ នាំយកនូវសេចក្តីសុខ សន្តិភាពទាំងអស់គ្នា ។
ទេវតាព្រះអង្គនាមគ្គនាយិកា ព្រះនាម ទុស្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ផ្លែ ឧទុម្ពរ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នង ស្តេចគ្រុឌ ដែលជាពាហនៈ។
* រណ្តាប់ទទួលទេវតា ៖ រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។
ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print