គ្រោះធម្មជាតិ រន្ទះបាញ់បានសម្លាប់គោអស់៥ក្បាលនៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ភ្លៀងលាយខ្យល់កន្តាក់បង្កអោយមានរន្ទះបាញ់មួយលើកបណ្តាលឲ្យងាប់គោចំនួន០៥ក្បាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៤៥នាទីថ្ងៃពុធ១៣កើត ខែចេត្រឆ្នាំកុរឯកស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី១៧ ខែមេសា គ.ស២០១៩ ស្ថិតនៅចំណុចវាល ភូមិស្អាង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

  ១.ម្ចាស់ឈ្មោះ ជិន ផៃ ភេទប្រុស អាយុ៥១ឆ្នាំ។ ២.ម្ចាស់ឈ្មោះ ជិន ផាន ភេទប្រុស អាយុ៥៣ឆ្នាំ។

 ក្រោយកើតហេតុសមត្ថកិច្ចចុះសួរនាំម្ចាស់សត្វគោ និោងធ្វើកំណត់ហេតុ រាយការណ៍ទៅថ្នាក់លើ និងប្រគល់សត្វទាំងនោះអោយម្ចាស់ ចាត់ចែង ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print