ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ ២០១៩យោងតាមលោក តូច ប៉ូលីវ៉ា ប្រធានអនុគណៈកម្មការរៀបចំពិធី សង្ក្រាន្តស្វាយរៀងបានបង្ហាញឲ្ យដឹងពីពលរដ្ឋមកពីគ្រប់ទិសទីចូ លលេងសង្ក្រាន្តស្វាយរៀងរយៈពេ ល៣ថ្ងៃមានពលរដ្ឋចំនួន៤៦៧៥០៥នាក់ ។
របាយការណ៍សរុបទាំង៣ថ្ងៃគិតចាប់ ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ ក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀ ងដូចខាងក្រោម ៖ ១.ចំនួនអ្នកចូលរួម ៖ ថ្ងៃទី១៤ខែមេសាឆ្នាំ២០១៩ មានប្រជាពលរដ្ឋ សារធាណៈជនចូលរួមលេងកម្សាន្តមា នចំនួន៨៥,០៣៥នាក់។
១៥ខែមេសាឆ្នាំ២០១៩ មានយុវជន ប្រជាពលរដ្ឋ សារធាណៈជនចូលរួមលេងកម្សាន្តមា នចំនួន១៧២,១៨៧នាក់។
និងទី ១៦ខែមេសាឆ្នាំ២០១៩ មានយុវជន ប្រជាពលរដ្ឋ សារធាណៈជនចូលរួមលេងកម្សាន្តមា នចំនួន២១៥,១៦៨នាក់ សរុបទាំង៣ថ្ងៃមានចំនួន ៤៧២,៣៩០នាក់។
លោកបានបង្ហាញទៀតថាចំនួនករណីវង្ វេងសាច់ញាតិទាំង៣ថ្ងៃ នៃសង្ក្រាន្តស្វាយរៀងមាន២៦ករណី
និងបញ្ហាសុខភាពសរុបទាំង៣ថ្ងៃមា នចំនួន៣៧នាក់ បញ្ហាសុខភាពមាន០៦នាក់ (ឈឺក្បាល ០២នាក់ ចង់ក្អួត ០២នាក់ ឈឺក ០១នាក់ ឈាមច្រមុះ ០១នាក់) ក្នុងនោះបានបញ្ជូនទៅមន្ទីរពេទ្ យមានចំនួន ០៤នាក់។
ហើយចំពោះតំបន់កម្សាន្តមានចំនួ ន៨កន្លែងរួមមាន ៖ ទី១.តំបន់ត្រជាក់ចិត្ត, ទី២.តន្ត្រី DTM, ទី៣.សួនកុមារ, ទី៤.ល្បែងប្រជាប្រិយ, ទី៥.តំបន់ម្ហូបអាហារ, ទី៦.ពិពណ៌តន្ត្រីទសវត្សទី៦០, ទី៧.តំបន់ពិព័រណ៍ពាណិជ្ជកម្ម និងទី៨.តំបន់ពិព័រណ៍ពាណិជ្ជកម្ មបណ្តាក្រុងស្រុកទាំង៨ក្នុងខេត្ តស្វាយរៀង។
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀ ងនេះ ធ្វើឡើងក្រោមវត្តមានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី និងមានការចូលរួមអមដំណើរដោយអភិបា លរងខេត្ត និងប្រធាន-អនុប្រធានគណៈកម្មកា រសង្ក្រាន្តស្វាយរៀង និងតំណាង ស.ស.យ.ក ខេត្តស្វាយរៀងជាច្រើនរូបទៀត។
ក្នុងឱកាសបើកព្រឹត្តិការណ៍សង្ក្ រាន្តស្វាយរៀងន លោកអភិបាលខេត្តបានលើកឡើងថា ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀ ង មានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វា យរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេ ត្ត។ ឆ្នាំនេះជាលើកទី៣ហើយ ដែលថ្នាក់ដឹកនាំខេត្ត និង ស.ស.យ.ក ខេត្តស្វាយរៀង បានយកចិត្តទុកដាក់ក្នុង ន័យ បង្កភាពសប្បាយរីករាយជូនដល់ប្រជា ពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ ៕