ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌល កោះពេជ្រ

ចែករំលែក៖

ភ្នំពេញ ៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១ នៅមជ្ឈមណ្ឌលកោះពេជ្រ  ប៊ែលធី គ្រុប បានប្រារព្ធពិធីជប់​លៀងជូន គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ​ និងលោកគ្រូ-អ្នកគ្រូ សរុបជិត ,៥០០នាក់ ដើម្បីអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ និង​ជាអគ្គនាយកប៊ែលធីគ្រុប និងលោកជំទាវ

ឯកឧត្តមបណ្ឌិត លី ឆេង បាន​ថ្ល​ង​អំណរគុណ និងកោតសរសើរ​ចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំង​ចិត្ត កម្លាំងកាយ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន រយៈពេលពេញ ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ។ ក្នុងនោះប៊ែលធីអប់រំ ចែកចេញជា ៣​ ៖

Iសាលា ប៊ែលធី អន្តរជាតិ បច្ចុប្បន្នមាន ២០ទីតាំង ដែលមានសិស្សកំពុងសិក្សាជាង ៤២,០០០នាក់ ដែលមានកម្មវិធីសិក្សាធំៗទាំង ៥​ ៖ ១-ចំណេះទូទៅ មានពីថ្នាក់ត្រៀមថ្នាក់ទី១ ដល់ទី១២ ២-ភាសាអង់គ្លេសទូទៅ​(ESL Programមានពីថ្នាក់ត្រៀម, Level 1 ដល់Level 12 ៣-កម្មវិធីគណនាលេខរហ័ស IMA (Intelli​gent Mental-Arithmetic) ជាកម្មវិធីសិក្សាថ្មី ដែលទទួលសិទ្ធិផ្តាច់មុខពីប្រទេសម៉ាឡេស៊ី នឹងជួយបង្កើនល្បឿននៃការគិតលេខ និងអភិវឌ្ឍខួរក្បាលរបស់កុមារឱ្យមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និងឆាប់រហ័សតាមរយៈការប្រើប្រាស់ឧបករណ៍ក្បាច់ (Abacus) និងវិធីសាស្ត្រនៃការបង្រៀនដ៏ទំនើប វគ្គបណ្តុះបណ្តាលកុំព្យូទ័រ និងថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ 

IIសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) បច្ចុប្បន្នមាននិស្សិតកំពុងសិក្សាជាង១,១២៤​នាក់ ដែលមានកម្មវិធីសិក្សាជាភាសាជាតិ និង អន្តរជាតិ ដែលកម្មវិធីសិក្សា អន្តរជាតិ គឺបង្រៀនផ្តោតទៅលើភាសា​អង់គ្លេស ១០០% ជាកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យសិស្សមានទំនាក់ទំនងគ្នា ពីសាលា រហូតដល់ សាកលវិទ្យាល័យ នៅថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សា បង្រៀន ភាសាចិន និងភាសាជប៉ុន ដោសហការជាមួយសាកលវិទ្យាល័យដៃគូរនៅប្រទេសចិន និងជប៉ុន សិក្សាជាមួយគ្រួជនជាតិខ្មែរ និងចិន-ជប៉ុន ព្រមទាំងអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តជប៉ុន នៅឆ្នាំទី២តែម្តង និងទទួលបានការងារធ្វើនៅប្រទេសជប៉ុនស្របច្បាប់រយៈពេល៥ឆ្នាំ តាមរយៈក្រុមហ៊ុន JLS, Cambodia Co.,Ltd ប្រាក់ខែចាប់ពី១៥០០ ដុល្លារ /១ខែ ជាមួយថ្លៃស្នាក់នៅ សំបុត្រយន្តហោះ និងទិដ្ឋាការនៅប្រទេសជប៉ុន ជាបន្ទុករបស់ក្រុមហ៊ុន។ ករណីចង់រស់នៅ ឬបំរើការងារបន្ត អាចដាក់ពាក្យសុំទិដ្ឋាការរស់នៅអចិន្ត្រយ៍បានដោយស្របច្បាប់។

IIIប៊ែលធីទំនាក់ទំនងអន្តរជាតិ មានបម្រើ សេវាកម្ម ធំៗ ៣ ៖ ១-បញ្ជូនសិស្ស-និស្សិតឆ្នើម និងនិទ្ទេស Aប៊ែលធី ​ដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស ២-បញ្ជូនសិស្ស-និស្សិតគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានលទ្ធភាពបង់ថ្លៃសិក្សា ទៅសិក្សានៅក្រៅប្រទេស ៣-បញ្ជូនសិស្ស-និស្សិត ទូទាំងប្រទេស ទៅធ្វើទស្សនកិច្ចសិក្សាក្រៅប្រទេស

ក្នុង​ឱកាស​នោះដែរ ឯកឧត្តមបណ្ឌិ លី ឆេង និងលោកជំទាវ ក៏បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាងជូនបុគ្គលិកទាំងអស់ផងដែរ


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print