បែកធ្លាយ! លោក​សួន​ បវរ​ ​អភិបាល​ខេត្តបន្ទាយមានជ័យ​ផ្តាច់ស្នេហ៍ភ្លាម ធ្វើអោយស្ត្រីកំណាន់ចិត្តធ្លាប់រស់នៅជាមួយគ្នា៥ឆ្នាំ ក្អួតឈាមក្រៀមសួត បញ្ចេញប្រតិកម្ម

ចែករំលែក៖

​ខេត្តបន្ទាយ​មាន​ជ័យ​៖​ ៥ឆ្នាំបានបង្កើតក្តីស្នេហ៍ដ៏សុីជម្រៅក្នុងវ័យ ស្នេហាចំណាស់ចេះថ្នាក់ថ្នមចិត្តរវាងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងស្ត្រីម្នាក់នៅខេត្តកំពង់ចាម ហើយក៏ត្រូវបានបែកធ្លាយ បន្ទាប់ពីអ្នកទាំង២ឈានដល់ផ្លូវបំបែកបែបតក់ក្រហល់បំផុតនោះ។
ស្ត្រី​ម្នាក់​អាចជាគូកំណាន់ចិត្ត ហើយរស់នៅបែបឆក់កណ្តៀតជាមួយ លោក សួន បវរ បានចេញមុខថាខ្លួនមានចំណងមេត្រីស្នេហ៍ស្ទើជាប្តី-ប្រពន្ធ៥ឆ្នាំមកហើយជាលោកអភិបាលខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០១៣ តែដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ សារផ្តាច់ស្នេហ៍ តាមរយៈពាក្យមិនអោយខាងស្រីទាក់ទងគ្នាទៀត បានក្លាយជាដុំភ្លើងដ៏ក្តៅងំចំពីលើដើមទ្រូង បេះដូងចុកពើតឈឺផ្សា រហូតដល់ភាគីខាងស្រីបង្ខំចិត្តទម្លាយរឿងនេះ ទាំងកាត់កេរ្តិ៍ខ្មាស់ មិនដឹងថាខ្លួនកំពុងដើរផ្លូវខុសឆក់បេះដូងប្តីជាទីស្រឡាញ់របស់គេថែមទៀត។
ស្ត្រីដែលអះអាងថាខ្លួនជានារីកំណាន់ចិត្ត លោក អភិបាលខេត្តបន្ទាយមានជ័យ ប្រហែលយកកំហឹងទល់កំហល់ដាក់ខ្លួន និងមានចេតនាបំបាក់មុខកិត្តិយស លោក សួន បវរ ហូតដល់ហ៊ានសសេរសារComment ចូលផេកហ្វេសប៊ុកសម្តេចតេជោ ដោយគាត់បានដាក់ថា៖ សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជួយ​ស្វែងរក​យុត្តិធម៌​ ពាក់ព័ន្ធ​ករណី​លោក​សួន​ បវរ​ ខេត្ត​អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​យក​គាត់​ជា​គូរ​ស្នេហ៍​អស់​រយៈពេល​ ៥​ឆ្នាំ​ហើយ​ រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​។​

​ស្ត្រី​ខាងលើ​ បាន​ប្រើប្រាស់​Account​ facebook​ឈ្មោះ​(​ So​ Phy)​ បាន​បញ្ចេញមតិ​(Comments)​ ក្រោម​ផេ​ក​ ហ្វេ​ស​ ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ថា​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​យក​គាត់​ជា​គូរ​ស្នេហ៍​ អស់​រយៈ​៥​ឆ្នាំ​ហើយ​ ឥឡូវ​លោក​អភិបាលខេត្ត​រូប​នោះ​បាន​ឲ្យ​គាត់​ឈប់​ទាក់ទង​ទៅ​លោក​ទៀត​ហើយ​ រក​ចាប់​គាត់​ដាក់គុក​ទៀត​។​

​ស្ត្រី​ដែល​ជា​ស្រី​កំណាន់ចិត្ត​របស់​លោក​ សួន​ បវរ​ មាន​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ខេត្តកំពង់ចាម​ បាន​ឲ្យ​សារព័ត៌មាននិងគេហទំព័រក្នុងស្រុក​ដឹង​ថា​៖ គាត់​និង​លោក​សួន​ បវរ​ បាន​ស្គាល់គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ តែ​មិនសូវ​ជិត​ស្និទនោះ​ទេ​ រហូត​ដល់​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១៥​ គាត់​និង​លោក​សួន​ បវរ​ បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្តី​ប្រពន្ធ​។​

​ស្ត្រី​ដដែល​បន្ត​ថា​៖ កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រួច​ លោក​សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ផ្ញើ​សារ​មក​គាត់​ថា​ ឲ្យ​ឈប់​ទាក់ទង​គាត់​ទៀត​ទៅ​។​

​ស្ត្រី​វ័យ​៤១​ឆ្នាំ​ដដែល​ បាន​បញ្ជាក់​ថា​ ៖ដោយសារ​គាត់​និង​លោក​អភិបាលខេត្ត​ស្រលាញ់​គ្នា​យូរ​ឆ្នាំ​ហើយ​ ស្ត្រី​ខាងលើ​ បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ ផ្ទាល់ខ្លួន​ និង​បាន​បញ្ចេញមតិ​(Comments)​ ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ដើម្បី​អោយ​បងប្អូន​និង​សម្តេច​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​គាត់​។​ បន្ទាប់​ពី​គាត់​បង្ហោះ​សារ​រួច​មក​ក្មួយ​លោក​អភិបាលខេត្ត​បាន​ហៅ​ទូរស័ព្ទ​មក​គាត់​អោយ​លុប​ចោល​វិញ​ទៅ​។​

​ស្ត្រី​ជា​គូរ​ស្នេហ៍​របស់​លោក​សួន​ បវរ​ បាន​បន្ថែម​ថា​លោក​សួន​ បវរ​ បាន​ផ្តល់​ថវិកា​ក្នុង​មួយ​ខែ​ប្រហែល​ ៥០០$(​ប្រាំ​រយ​ដុល្លារ​)​ សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ​ និង​បង់ថ្លៃ​ផ្ទះ​។​ លោក​សួន​ បវរ​ និង​គាត់​តែងតែ​មក​ជួប​គ្នា​នៅ​ភ្នំពេញ​ នៅ​ពេល​ដែ​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ធុ​រម​ក​ភ្នំពេញ​ តែងតែ​អោយ​គាត់​ឡើង​មក​ដែរ​។​

​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ពី​ស្ត្រី​វ័យ​៤១ឆ្នាំ​ខាងលើ​ទៅ​លើ​លោក​សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ អង្គភាព«នគរដ្រេហ្គន»មិនអាចទាក់ទងបានទេពីលោក សួន បវរ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែករណីនេះជារឿងរ៉ាវបុគ្គលទេ គួជ្រើសយកវិធានដោះស្រាយបញ្ចប់ និងល្អជាមួយគ្នាទៅប្រសើរជាង មិនជាបញ្ហាធ្ងន់ធ្ងរទេ បើទទួលទានហើយជូតមាត់ ដល់ថ្នាក់ទុកជញ្ជក់មាត់នោះទើបជារឿងខ្លួនត្រូវទីពឹងខ្លួន (កម្ម) អំពើអ្នកប្រព្រឹត្ត អ្នកនោះទទួល។

​សូមរម្លឹកថា៖ លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន​ ហើយ​កាលពី​លោក​មិន​ទាន់​មក​កាន់​ជា​អភិបាលខេត្ត​លោក​ជា​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​ ខេត្តបាត់ដំបង​ ហើយ​លោក​បាន​ឡើង​មក​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ ហើយ​លោក​សួន​ បវរ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តបន្ទាយមានជ័យ​ ជំនួស​លោក​គោ​ស៊ុំ​ សា​រឿ​ត​ ដែល​នឹង​ទទួល​បាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​លោក​កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។
រឿងខាងលើនេះមិនមានប្រតិកម្មណាមួយនៅឡើយទេ ពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ មកទល់ព្រលប់ថ្ងៃដដែលនេះ។ ដូច្នេះគេក៏សង្ស័យថា អាចមានអ្នកបង្កើតអាខោនហ្វេសប៊ុកឈ្មោះ So Phy ក្នុងចេតនាទុច្ចរិតណាមួយ វាយប្រហារមកលើលោក សួន បវរ ក៏អាចថាបាន។
ថ្លែងប្រាប់កាសែតក្នុងស្រុក លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ទទួលស្គាល់ការពិត ដោយលោកមិនលាក់លៀមអីទេ តែនៅថ្ងៃ(១៧មេសា ២០១៩)គាត់បានខលមកច្រើនដងនិងរំខានការងារ ទើបលោកប្រាប់ឈប់ខលមកទៀត ដោយសាររវល់ការងារ និងគិតគូការងារសំខាន់ថ្ងៃទី២២ ខាងមុខនេះ ទើបកើតចេញជារឿងនេះឡើង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print