ខ្សឹប​ដាក់​ត្រចៀក​៖​ លោក​ មាស​ វុ​ទ្ធី​ យក​តួនាទី​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន

ចែករំលែក៖

​គេ​រាយការណ៍​ថា​ លោក​ មាស​ វុ​ទ្ធី​ នាយ​រង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ធ្វើ​ព្យុះ​ភ្លៀង​នាំ​ឲ្យ​អ្នក​រកស៊ី​មួយ​ចំនួន​មិន​សប្បាយចិត្ត​ ។​ ក្រុម​អ្នក​រកស៊ី​ដឹក​ទំនិញ​ចូល​រាជធានី​ភ្នំពេញ​និយាយ​ថា​ លោក​មាស​ វុ​ទ្ធី​ បាន​ប្រើ​តួនាទី​គៀបសង្កត់​ក្រុម​អាជីវក​រដឹក​ទំនិញ​ដាក់​តាម​ឃ្លាំង​ ដោយ​ការ​ដាក់​តម្លៃ​ទារ​លុយ​ ស្រេច​តែ​នឹង​ចិត្ត​ ។​ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ទារ​លុយ​ឡើងថ្លៃ​ស្រេច​នឹង​ចិត្ត​ ក៏​ព្រោះតែ​លោក​មាស​ វុ​ទ្ធី​ អះអាង​ថា​ រកស៊ី​ខាត​ ។​

​ក្រុម​អាជីវករ​រកស៊ី​ដឹក​ទំនិញ​ដាក់​តាម​ឃ្លាំង​បាន​អះអាង​ថា​ លោក​មាស​ វុ​ទ្ធី​បាន​ប្រើ​សហការី​២​នាក់​ឲ្យ​ដើរ​ ទារប្រាក់​ពី​ក្រុម​អាជីវករ​ ចាប់ពី​២០​ដុល្លារ​ រហូត​ដល់​រាប់រយ​ដុល្លារ​ ។​ ពេល​ខ្លះ​ សហការី​របស់​លោក​មាស​ វុ​ទ្ធី​ អះអាង​ថា​ សុំ​ឡើងថ្លៃ​ ព្រោះតែ​ខាត​ ។​ គេ​មិនដឹង​ថា​ តើ​ក្នុង​តួនាទី​ជា​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ តើ​លោក​មាស​ វុ​ទ្ធី​ ខាត​រឿង​អ្វី​នោះ​ទេ​ ។​ អ្នក​រកស៊ី​អាច​ជួប​ប្រទះ​ហានិភ័យ​ ឬ​ខាតបង់​ក្នុង​របរ​របស់​ខ្លួន​ ប៉ុន្តែ​តើ​លោក​ មាស​ វុ​ទ្ធី​ ខាតបង់​អ្វី​ដែរ​ បានជា​ត្រូវ​ដំឡើង​ថ្លៃ​សេវា​បង់ប្រាក់​ប្រចាំខែ​នោះ​?​ ឬ​មួយ​ក៏​ជា​គោលការណ៍​ត្រូវ​ឡើងថ្លៃ​ ឡើង​ខែ​ ទៅ​តាម​តម្លៃ​ទំនិញ​ទីផ្សារ​?​

...

​ក្រុម​អាជីវករ​បាន​អះអាង​ថា​ អ្វី​ដែល​លោក​មាស​ វុ​ទ្ធី​ បាន​និង​កំពុង​ធ្វើ​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ដល់​អ្នក​រកស៊ី​គ្រប់​ប្រភេទ​ក្នុង​រាជធានី​ភ្នំពេញ​ ជា​ពិសេស​អ្នក​ដឹក​ទំនិញ​យក​មក​ស្តុក​ទុក​ ។​ ទ​ង្វើ​បែប​នេះ​ អាច​និយាយ​បាន​ថា​ វា​នាំ​ឲ្យ​មានការ​ក្តៅក្រហាយ​ និង​ប៉ះពាល់​ដល់​នយោបាយ​របស់​រាជរដ្ឋាភិបាល​ទៀត​ផង​ ។​ គេ​អាច​គិត​ថា​ វា​ជា​រឿង​តូចតាច​ដែល​សមត្ថកិច្ច​ដើរ​យក​លុយ​២០​ទៅ​៣០​ដុល្លារ​ ឬ​រាប់រយ​ដុល្លារ​ ប៉ុន្តែ​ក្នុង​ចិត្ត​អាជីវករ​ ក៏​ដូច​ជា​អ្នក​រកស៊ី​យល់​ថា​ វា​ជា​រឿង​គាបសង្កត់​ ដែល​មិន​គួរ​នឹង​កើត​មាន​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print