ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាល ការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យ៉ាងហោចមានមនុស្សចំនួន ១នាក់បានស្លាប់បាត់បង់ជីវិត និងចំនួន ១១នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រឹមរយៈពេល ៣ថ្ងែ ។
របាយការណ៍នគរបាលការិយាល័យចរាចរណ៍ខាងលើបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គិតត្រឹមរយៈពេល ៣ថ្ងែប៉ុណ្ណោះ គឺថ្ងៃអាទិត្យ ច័ន្ទ អង្អារ៍ ១០.១១.១២កើត ខែចេត្រ ឆ្នាំចសំរឹទ្ធស័ក្តិ ព.ស ២៥៦២ ឈានចូលឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសស្រាលធ្ងន់ និងស្លាប់ខាងលើ បានកើតឡើងនៅក្រុងពោធិ៍សាត់ចំនួន ០១លើក បណ្ដាលឲ្យរងរបួសស្រាល ០១នាក់ ធ្ងន់ម្នាក់ ប្រុស ។ នៅស្រុកបាកានចំនួន ០៣លើក បណ្ដាលឲ្យស្លាប់ ០១នាក់ ប្រុស រងរបួសស្រាល ០១នាក់ ប្រុស និងរបួសធ្ងន់ ០៤នាក់ ស្រីម្នាក់ ។ នៅស្រុកក្រគរចំនួន ០២លើក បណ្ដាលឲ្យរបួសធ្ងន់ ២នាក់ ។ និងនៅស្រុកវាលវែងចំនួន ០១លើក បណ្ដាលឲ្យរងរបួសស្រាល ០១នាក់ ប្រុស និងរបួសធ្ងន់ ម្នាក់ ប្រុស ។
របាយការណ៍ខាងលើបញ្ជាក់បន្ថែមទៀតថា មូលហេតុ៖ ប្រើប្រាស់ល្បឿនលឿន ២ករណី ប្រជែង ០២ករណី បត់ឆ្វេង ០១ករណី មិនប្រកាន់ស្ដាំ ០១ករណី បណ្ដាលឲ្យខូចខាតមធ្យោបាយ៖ ម៉ូតូចំនួន ០៨គ្រឿង រថយន្តតូចចំនួន ០៣គ្រឿង និងគោយន្ដកន្រ្តៃចំនួន ០១គ្រឿងផងដែរ ៕ បុឹម ពិន