ជួយគន្ធបុប្ផាតារាជួរមុខពីកម្ពុជាជាង១០រូបនឹងធ្វើឲ្យកក្រើកសង្ក្រានខ្មែរមួយនៅកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខទាំតារាចម្រៀងយេៗ និងតារាចម្រៀងOriginal Song ប្រមាណជាង១០នាក់បានចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់ទីក្រុងប៊ូសានប្រទេសកូរ៉េហើយកាលពីរាត្រីថ្ងៃទី ១៨ ខែមេសាឆ្នាំ២០១៩នេះ។ ការចេញដំណើរលើកនេះគឺជាការឧបត្តមដោយក្រុមហ៊ុនឡេងណាវ៉ាត្រាប្រយោជន៍បង្កើតឱកាសជួបជុំជាមួយពលករខ្មែររស់នៅប្រទេសកូរ៉េ ពិសេសគឺស្វែងរកមូនិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
​ថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​មុនការចេញដំណើរពីកម្ពុជា​តារាចម្រៀង កញ្ញា ឡូរ៉ាម៉ម បានបញ្ជាក់ថានាងពិតជារំភើបក្នុងការចេញដំណើរទៅច្រៀងរាំនៅប្រទេសកូរ៉េនេះព្រោះតែជាពេលមួយដ៏ល្អព្រមគ្នាដែលក្រៅតែពីការជួបជុំកម្សាន្តសប្បាយ ក៏ជាឱកាសមួយរួមគ្នាបង្កើតកំណត់ត្រាក្នុងការរាំចង្វាក់រាំវង់ ពិសេសគឺស្វែងរកមូនិធីជួយដល់គន្ធបុប្ផា។ នាងថាជាមោទនភាពដែលជាកូនខ្មែរមានឱកាសជួបជុំជាមួយខ្មែរដូចគ្នាកម្សាន្តសប្បាយនិងចូលរួមសកម្មភាពសង្គម រួមគ្នា​ផងដែរ។ នាងថាសិល្បករខ្មែរបានត្រៀមរួចជាស្រេចនូវបទចម្រៀងប្រជាប្រិយខ្មែរដ៏សម្បូរបែបដើម្បីរាំលេងកម្សាន្ត។
​ថ្លែងស្រដៀងគ្នានេះដែរតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា យូរី បានបញ្ជាក់ថា នេះគឺជាលើកទី៣ដែលនាងមានឱកាសចេញទៅជួបបងប្អូនខ្មែររស់នៅប្រទេសកូរ៉េ ដែលការជួបជុំនេះនឹងធ្វើឡើងនៅថ្ងៃទី២០ខែមេសាខាងមុខនេះនៅទីក្រុងប៊ូសានផ្ទាល់តែម្តង។ នាងបញ្ជាក់ថា នាងនិងដៃគូលោក B Mo បានត្រៀមរួចជាស្រេចដើម្បីបង្កើត បរិយាកាសសប្បាយរីករាយក្នុងព្រឹត្តិការណ៍ជួបជុំដ៏ធំ និងសប្បាយរីករាយប្រចាំឆ្នាំមួយនេះ។ អ្វីដែលពិសេសនាងនឹងត្រៀមបទចម្រៀង”រាំទយ” ដែលពេញនិយមនៅកម្ពុជាច្រៀងរាំលេងកម្សាន្តជាមួយបងប្អូនខ្មែរនៅទីនោះបន្ថែមពីលើបទចម្រៀងប្រជាប្រិយខ្មែរនោះ។
​អ្នកជំនួញល្បីល្បាញនិងជាអតីតសិល្បករលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់បន្ថែមថាការចេញដំណើររបស់សិល្បកលើកនេះគឺជាកម្មវិធីសប្បុរសធម៌ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកថាការធ្វើកម្មវិធីនៅប្រទេសកូរ៉េគឺត្រូវរើសយកថ្ងៃសៅរ៍ទី២០ខែមេសានេះដើម្បីឲ្យប្រជាជនខ្មែររស់នៅទីនោះបានសប្បាយក្នុងថ្ងៃឈប់សម្រាកបើទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីខ្មែរយើងហួសពេលបន្តិចក្តី។ លោកបញ្ជាក់ថាបន្ថែមពីលើការផ្សព្វផ្សាយគម្រោងបុរីឡេងណាវ៉ាត្រា វាក៏ជាឱកាសពិសេសស្វែងរកមូនិធិមួយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា គឺបន្តជួយក្រោយពីលោកធ្លាប់បានបរិច្ចាកថវិកា កន្លងមកជាហូរហែ។ លោកថាការជាការរួបរួមសាមគ្គីជួយគ្នាដោយទឹកចិត្តតាមលទ្ធភាព ហើយការចូលរួមទស្សនារាំលេងកម្សាន្តនេះមិនគិត​ថវិការអ្វីនោះទេគឺចូលរួមដោយសេរី។ លោកបន្ថែមថាដោយសារទីតាំងនៅទីនោះមានអំណោយផលស្រាប់លោកក៏មានគំនិតបង្កើតកម្មវិធីរាំវង់មួយនៅពីខាងមុខឆាក ដើម្បីឲ្យប្រជាពលរដ្ឋខ្មែររស់នៅទីនោះបានរាំលេងកម្សាន្តសប្បាយ និងបង្កើតជារូបភាពថ្មីប្លែកសម្រាប់ជាការចងចាំមួយរបស់ប្រជាជនខ្មែរគ្រប់រូបផងដែរ។
គួរបញ្ជាក់ដែរថាតារាចម្រៀងដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នោះរួមមាន កញ្ញា ឡូរ៉ាម៉ម លោក ខេម កញ្ញា បាន មុន្នីលក្ខណ៍ កញ្ញាយូរី លោក B mo សមាជិកក្រុមKlap Ya Hand លោក វុទ្ធា លោក Tempo Tris លោក ចន ចាន់តារា លោកប៉ែន ចំរ៉ុង លោក ចាន់ សម័យ ជាដើម៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print