ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើ លដល់អ្នកភូមិក៏ដូចជាសមត្ថកិច្ ចមូលដ្ឋានទាំងយប់ខណះដែលមានអគ្គិ ភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ ទះសំណាក់ “គឹម លី”និងមានការអន្តរាគមន៏ពីរថយន្ តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបា ញ់ពន្លត់ជាច្រើនម៉ោងទើបគ្រប់គ្ រងស្ថានការណ៏បានដោយការឆេះនេះ សមត្ថកិច្ចបានអះអាងជាបឋមថាឆ្ លងចរន្តអគ្គីសនី។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ គឹម លី ស្ថិតក្នុងភូមិ បាវិតកណ្តាលសង្កាត់បាវិតក្រុងបា វិតខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ ថក្រុងបាវិត បានអោយដឹងថាក្រោយពីទទួលបានព័ត៏ មានភ្លាមកំលាំងសមត្ថកិច្ចបានអន្ តរាគមន៏និងបានប្រើប្រាស់រថយន្ តបាញ់ពន្លត់អគ្គីភ័យអស់ចំនួន៤គ្ រឿងរបស់នគរបាលក្រុងនិងអាវុធហត្ ថក្រុងនាំគ្នាបាញ់ពន្លត់អស់ជាច្ រើនម៉ោង ទើទើបគ្រប់គ្រងសភាពការណ៍បានទាំ ងស្រុង។
ប្រភពបន្តថាការឆាបឆេះខាងលើនេះ គឺបឋមបណ្តាលមកពីឆ្លងចរន្តអគ្គី សនីពីដំបូលផ្នែកខាងលើទើបបង្កកា រភ្ញាក់ផ្អើលតែម្ដង ប៉ុន្តែអគ្គីភ័យនេះមិនបណ្ដាលអោ យមានមនុស្សរងគ្រោះថ្នាក់អ្វីនោះ ទេចំណែកទំហំនៃការខូចខាតទ្រព្ យសម្បត្តិនៅមិនទាន់សរុបអស់ទឹកប្ រាក់អស់ប៉ុន្មាននោះដែរ ។
ប្រភពបន្តថានាពេលកន្លងមកអាជ្ញា ធរខេត្តក៏ធ្លាប់បានអំពាវនាវអោយ បងប្អូនប្រជាពលរដ្ឋមានការប្រុ ង ប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះអគ្គិភ័យ ដែលបណ្តាលមកពីភ្លើងទាន ភ្លើងអគ្គិសនី ភ្លើងចង្ក្រានផងដែរ ៕
ដោយ ៖ យឹម សុថាន