បុរសម្នាក់ជាអ្នករត់ឡំប្រឺតា ត្រូវអ្នករកស៊ីរបរដូចគ្នាព្រួតវាយរហូតដល់សន្លប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានសន្លប់ស្តូកស្តឹង ខណៈដែលត្រូវជនមួយក្រុមជាអ្នករកស៊ីរបរដូចគ្នាព្រួតវាយ​ ដោយ​សាររឿងដណ្ដើមម៉ូយគ្នា បង្កកាលភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅ​យប់​ថៃ្ងសុក្រ ១៥កើត ខែចេត្រ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី១៩ ខែមេសា ឆ្នាំ២០១៩ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ ស្ថិតត្រង់ចំណុច​គល់ស្ពាន​ជ្រោយចង្វាត្រើយ​ខា​លិច​(រង្វង់មូលកាំភ្លើង​កួច​កាណុង​) សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។

ជនរងគ្រោះ​មានឈ្មោះ ឆុន រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបររត់​ឡំប្រឺតាឥណ្ឌា​ រស់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​​  និងមានទីលំនៅបច្ចុប្បន្ន​ផ្ទះជួល​នៅ​ម្តុំផ្សារទួល​សង្កែ​ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​បុរសរងគ្រោះ​ដែលជា​អ្នករត់​ឡំប្រឺតា​ឥណ្ឌា​ ​​បានជិះទៅ​ចាប់​ម៉ូយ​នៅ​ទីតាំងខាងលើ ដោយមានអ្នករត់ឡំប្រឺតាផ្សេងទៀតផងដែរ​ ភ្លាមនោះមិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែក្រុមអ្នករត់ឡំប្រឺតាប្រមាណជា៣ទៅ៤នាក់នាំគ្នាព្រួតវាយបុរសរងគ្រោះ​បណ្ដាលឱ្យ​សន្លប់​ស្ដូកស្តឹង រួចនាំគ្នារត់គេចខ្លួនបាត់អស់ ​។ 

ប្រភពបន្តថា ក្រោយកើតហេតុពលរដ្ឋបានទូរស័ព្ទហៅរថយន្តសាមុយមកដឹកជនរងគ្រោះ លុះពេលរថយន្តសង្គ្រោះមក​ដល់បរុងនិងលើក​ដឹកយក​ទៅ​សង្គ្រោះ​ ស្រាប់តែដឹងខ្លួនឡើងវិញ​ ហើយ​ប្រកែក​មិន​ព្រមទៅ​ពេទ្យ​ទេ ចាំ​សមត្ថកិច្ច​មកដល់សិន ដើម្បី​ដាក់​ពាក្យបណ្ដឹង​ ។

​ក្រោយកើតហេតុជនរងគ្រោះ​ បានទៅ​ដាក់ពាក្យ​បណ្ដឹងនៅប៉ុស្តិ៍ស្រះចក ​ព្រោះ​គាត់​ស្គាល់មុខ​ក្រុម​ជនបង្ក ហើយក៏​មានកា​មេ​រ៉ា​សុ​វត្ថិភាពផងដែរ​ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print