ប្រជាពលរដ្ឋប្រទះឃើញក្បាលមនុស្ស ខណៈមានសត្វឆ្កែខាំអូសទាញ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ខណៈប្រតិបត្តិការស្វែងរកក្បាលសាកសពពីរនាក់យាយនិងចៅមិនទាន់ឃើញ ស្រាប់តែនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៧ មានប្រជាពលរដ្ឋរាយការណ៍ថា បានប្រទះឃើញក្បាល នៅក្រោយផ្ទះរបស់ ឈ្មោះប្រាក់ សេងហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន និងក្បាលក្មេងរងគ្រោះនៅក្នុងរបងដីចំការជាប់ព្រំរបស់ឈ្មោះខាងលើ ដែលមានចម្ងាយប្រហែលពី១៥០០ទៅ២០០០ម៉ែត្រ ពីកន្លែងកើតហេតុឋិតនៅទិសខាងលិចឈាងខាងជើង ។

ប្រភពព័ត៌មានឲ្យដឹងថា ក្បាលសពមនុស្សនេះប្រទះឃើញ បន្ទាប់មានសត្វឆ្កែចាប់ខាំអូសទាញពីចំណុចខាង​លើ ។ មកទល់ពេលនេះមិនទាន់មានការអះអាងថាជាក្បាលសពជនរង គ្រោះទាំងពីរនាក់យាយនិងចៅទេ ខណៈកម្លាំងសមត្ថកិច្ចបានធ្វើការហ៊ុំព័ទ្ធការពាររក្សាទុក រង់ចាំទទួលជំនាញបច្ចេកទេសនិងធ្វើការបន្ត ៕ ដោយ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print