គោយន្តដឹកធុងបាស់កិនក្មេងស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ប៉ោយប៉ែតៈគោយន្តកន្ត្រៃដឹកធុងបាស និងមេក្រូ របូតដៃ ក៏ត្រូវគោយន្តកិនក្មេងប្រុសបែកក្បាលស្លាប់កាលពីវេលាម៉ោង១២និង២០នាទី រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវបេតុង ក្នុងបរិវេណវត្តរលំជ្រៃ ស្ថិតក្នុងភូមិរលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអ៊ុយ ផល្លី អធិការរង ទទួលផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍ ស្រុកថ្មពួកប្រាប់ថា៖ក្មេងប្រុសរងគ្រោះឈ្មោះ ឡិ តុលា អាយុ៧ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ ។
លោកបញ្ជាក់ថា៖មុនពេលកើតហេតុ អ្នកបើកគោយន្តកន្ត្រៃ ឈ្មោះមុយ ហាន់ភេទប្រុសអាយុ៣៨ ឆ្នាំរស់នៅភូមិរលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួកខេត្តបន្ទាយមានជ័យក្រោយពិធីររាំធុងបាស់បានបញ្ចប់ ក៏រៀបចំដឹកនិងអូសម៉ាស៊ីនភ្លើងចេញពីវត្ត ស្របពេលនោះកុមារារងគ្រោះ បានរត់តោងគោយន្តចៃដន្យក្មេងរបូតដៃ ក៏ត្រូវកង់គោយន្តខាងក្រោយកិនចំចំហៀងក្បាល បែកធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
សពក្មេងប្រុសរងគ្រោះ ត្រូវបានឪពុក ម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគោយន្ត កម្លាំងនគរបាល និងរៀបចំសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕វណ្ណាប៉ោយប៉ែត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print