ស្ពានមិត្តភាពកម្ពុជា- ថៃ ហៅស្ទឹងបត់-បានណងអៀន តម្លៃ២៦លានដុល្លារគ្រោង បើកសម្ភោធជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃលោក ប្រាយទ្ធាចាន់អូចា នៅព្រឹកថ្ងៃទី២២ ខែមេសាឆ្នាំ២០១៩ខាងមុខ

ចែករំលែក៖

បន្ទាយមានជ័យ ៖ ស្ពានមិត្តភាពកម្ពុជា ថៃត្រូវបានសាង សង់ដោយវិស្វកម្មថៃក្រោមជំនួយឥតសំណងពីរាជរដ្ឋា ភិបាលថៃដែលមានទំហំទឹកប្រាក់២៥លាន៤សែន ២ម៉ីនដុល្លាអាមេរិច ។ស្ពាននេះមានបណ្ដោយ៦០ម៉ែត្រទទឹង១៧ម៉ែត្រ។

សូមបញ្ជាក់ថា:វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថៃនាឱកាសនោះរបៀបវីរ:មាន៤សំខាន់ៗ ១-ពិធី ចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា ថៃ
២-ពិធីបើកការរដ្ឋានសាងសង់អគាច្រកទ្វារអន្តរជាតិស្ទឹងបត់និងតភ្ជាប់ផ្លូវជាតិលេខ៥ទៅច្រកទ្វារអន្តរជាតិ។
៣!ពិធីចុះហត្ថលេខាកិច្ចព្រមព្រាងមត្តិរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា ថៃនិងពិធីប្រគល់ក្បាលរថភ្លើង(DMU)ដែលជាអំណោយរបស់រាជរដ្ឋាភិបាលថៃ  ៤-នាយករដ្ឋមន្ត្រីទាំងពីជិះរថភ្លើងពីស្ថានីក្លងឡឹកមកស្ពានដែកច្រកទ្វារអន្តជាតិប៉ោយប៉ែត។

កម្ពុជានិងថៃបានប្រែក្លាយតំបន់ព្រំដែនគោករួមគ្នាប្រវែង  ៨០៣Kmជាព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការក្នុងសម័យដឹកនាំរបស់សម្ដេចតេជោសែន។មិនតែប៉ុណ្ណោះកម្ពុជា ថៃបានកំណត់គោលដៅកិច្ចដហប្រតិបត្តការពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានក្នុងទំហំ១៥ប៊ីលាន  ដុល្លាក្នុងឆ្នាំ២០២០។

មន្ត្រីបញ្ជាក់ថាច្រកទ្វារអន្តរជាតិស្ទឹងបត់ បានណង អៀនគីជាច្រកទ្វារសំរាប់តែដឹកជញ្ជូនទំនិញរថយន្តធុនធ្ងន់តែប៉ុណ្ណោះ ចំណែកទ្វារអន្តជាតិប៉ោយប៉ែតគីសំរាប់តែភ្វៀវទេចរណ៏ថ្មើរជើងនិងដឹកទំនិញតាមរទេះតែប៉ុណ្ណោះ ៕ វណ្ណាប៉ោយប៉ែត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print