តិចស្រវឹង(Heineken)ស្លាប់ទាំងព្រលឹមអុរ ..ខណៈបុរសម្នាក់ដឹកស្រាបៀរ (Heineken )ជួបគ្រោះថ្នាក់ចរាចរណ៍បើកបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ ហើយមានជនឆ្លៀតឱកាសលួចទ្រព្យសម្បត្តិក្នុងខ្លួនថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗមួយរំពេច ខណៈរូបគេជិះម៉ូតូយ៉ាងលឿនបើកដឹកស្រាបៀរ(Heineken)អាចយកទៅបក្រេបបន្ត ក៏ជ្រុលបុកទ្រូងផ្លូវ ហើយផ្លោងទៅបុកបង្គោលភ្លើងបន្ថែមទៀត កាលពីវេលាម៉ោង៤ទាបភ្លឺព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ នៅពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 1HO-8788 បានដឹកស្រាបៀរ(Heineken)មួយកេស ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយផ្លោងបោកក្បាលជាមួយបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង គួរអោយសង្វេគជាមួយស្រាបៀរ(Heineken)ធ្លាយចេញពីកេសរាយប៉ាយ។
ជាមួយគ្នានោះ ក៏មានជនសង្ស័យមួយក្រុមបានធ្វើដំណើរឆ្លងកាត់ ហើយបន្លំធ្វើជាស្គាល់ជនរងគ្រោះ បានលួចយកកាបូបលុយ និងរបស់របរផ្សេងៗមួយចំនួនចេញទៅបាត់ ដោយមិនមានរបស់អ្វីសម្រាប់ទាក់ទងទៅសាច់ញាតិជនរងគ្រោះនោះឡើយ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ ហើយទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីឲ្យរថយន្តសាមុយដឹកសពយកទៅតម្កល់ទុកនៅឯវត្តជាបឋម រង់ចាំទាក់ទងទៅសាច់ញាតិបន្តនៅពេលក្រោយ ។ រីឯម៉ូតូសមត្ថកិច្ចជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចំណែកស្រាបៀរ(Heineken)ដប មានអ្នកយកផងដែរទុកដកមេ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print