កម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមពីរនាក់សង្ស័យឆក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជនជាតិវៀតណាមពីរនាក់ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាធ្វើការឃាត់ខ្លួនក្រោយពីមានបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ស្រែកថាចោរៗឆក់ទូរសព្ទ័ កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ខែមេេសាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា។

ជនសង្ស័យទី១៖មានឈ្មោះ នី​ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបមិនពិប្រាកដ ស្នាក់នៅព្រែកតាមាក់ ខេត្តកណ្តាល។ទី២៖ ចូវ យូ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅរៀន ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

តាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្នុងភូមិសាស្ត្ត្រដើម្បីស្តប់ស្កាត់បទល្មើសផ្សេងៗនៅចំណុចកើតហេតុខាងលើខណះនោះក៍មានអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បានស្រែកថាចោរឆក់ស្រាប់តែកម្លាំងកំពុងតែល្បាតលឺឹំឡេងស្រែកថាចោរក៍បានប្រទះឃើញជនសង្ស័យពីរនាក់ខាងលើកំពុងជិះម៉ូតូស្កុបពីរពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HP-1184ត្រូវកម្លាំងសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង។ក្រោយមកសមត្ថកិច្ចបានបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបានរដ្ឋបាលបឹងប្រលិតតែជនសង្ស័យទាំងពីរនាក់បានឆ្លើយថាមិនបានធ្វើសកម្មភាពឆក់ទូរសព្ទ័នោះទេតែសមត្ថកិច្ចបានឆែកឆេនៅលើខ្លួនរកឃើញទុយូជ័រសំរាប់ជក់ថ្នាំញៀននិងថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងសួនាំនៅបុស្តិ៍នគរបាលរដ្ឋបឹងប្រលិតរួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមករាដើម្បីចាត់ការទៅតាមនិតិវីធីច្បាប់៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print