គួរប្រុងប្រយ័ត្នពេលខ្យល់ភ្លៀង!  មើលចុះរន្ទះបាញ់ស្លាប់ខណៈកំពុងដាំដំឡូង

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលជនរងគ្រោះកំពុងដាំដំឡូងក្បែផ្ទះ ស្របពេលផ្ទៃមេឃពណ៏ខ្មៅធ្លាក់ភ្លៀងស្រេចៗ លាយឡំទៅដោយខ្យល់ព្យុះកន្រ្តាក់ ផ្គរ រន្ទះយ៉ាងសារហាវ​ផងនោះ ។
 ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់មនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង​៣០​នាទី ល្ងាចថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ក្នុងចំការក្បែផ្ទះជនរងគ្រោះ ត្រង់ចំណុចអូរតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
 យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆុន ឈឿត ហៅផាន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
 របាយការណ៍នគរបាលដដែលបន្តទៀតថា ករណីនេះមន្រ្តីជំនាញអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន សហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញហេតុការណ៍ដែលបានកើតឡើង ឃើញថា ជនរងគ្រោះត្រូវរន្ទះបាញ់នៅពេលគាត់កំពុងដាំដំឡូងនៅក្បែផ្ទះ ស្របពេលមេផ្ទៃឃពណ៏ខ្មៅធ្លាក់ភ្លៀងស្រេចៗ លាយឡំទៅដោយខ្យល់ព្យុះកន្រ្តាក់ ផ្គរ រន្ទះបាញ់យ៉ាងសារហាវផងនោះ សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់​ញាត្តិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print