ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តព្រៃសម្លាញ

ចែករំលែក៖

ខេត្តព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តព្រៃសម្លាញ ស្ថិតក្នុងភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ពិធីនេះមានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រ ,រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អគ្គស្នងការរង នគរបាលជាតិ,អភិបាលនៃគណៈអភិ បាលខេត្ត , និមន្តគង់ព្រះសង្ឃជាច្រើនអង្គ, សមត្ថកិច្ច អាជ្ញាធរ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត លោក យាយ លោកតា សិស្សានុសិស្សជាច្រើនរូប៕ ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print