ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ និងខ្មែរម្នាក់ ទិញឈើខុសច្បាប់ឱ្យក្រុមហ៑ុន

ចែករំលែក៖

មណ្ឌលគិរីៈ ក្រុមឈ្មួញជនជាតិវៀតណាម២នាក់ និងខ្មែរម្នាក់ថ្លើមធំកំពុងហ៊ានឈរចាំប្រម៉ូលទិញឈើដោយខុសច្បាប់នៅស្រុកកោះញែកត្រូវបានសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន ។

តាមប្រភពបានឱ្យដឹងថា ដោយសារតែអជ្ញាធរ័និងសមត្ថកិច្ចបណ្តែតបណ្តោយឱ្យជនជាតិវៀតណាមចូល មកកម្ពុជាឈរទិញឈើរាប់រយដើមបែបនេះហើយទើបនិងបែកការក៏ឈានដល់មានការចាប់ខ្លួនក្រុមឈ្មួញនេះតែម្តង។

ការឃាត់ខ្លួនជនជាតិវៀតណាមនេះសមត្ថបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០១៩ស្ថិតក្នុងភូមិ សាស្ត្រភូមិក្តោយ ឃុំរយ៉ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ព្រមទាំងខ្មែរម្នាក់ដែលកំពុងធ្វើសកម្មភាពទិញឈើចម្រុះនៅទីតាំងខាងលើដែលត្រូវឃាត់ខ្លួនបាននោះទី១.ឈ្មោះគឹម តុងហេង ភេទប្រុសអាយុ៣៥ឆ្នាំ ,ទី២.ឈ្មោះ​ វៀង ង៉ុកចូវ ភេទប្រុសអាយុ៦០ឆ្នាំនិងទី៣ឈ្មោះថាត់ យូ ភេទប្រុសអាយុ៤២ឆ្នាំ។

ប្រភពបន្តថា ឈ្មួញវៀតណាមនេះ ជាអ្នកឈរទិញឈើដែលពលរដ្ឋកាប់ចេញពីតំបន់ព្រៃកាពារនានាក្នុងស្រុកកោះញែកហើយទុកលក់ឱ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដែលនៅក្បែរនោះ ហើយជនសង្ស័យទាំងបីនាក់នោះកំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីកំពុងធ្វើការសាកសួរ ។

ឈើជាង៦រយកំណាត់ត្រូវរឹបអូស យកមករក្សារទុក ស្ថិតក្នុងដៃមន្ត្រីបរិស្ថានរង់ចាំធ្វើការ​ដឹកជញ្ជូន៕ ដោយ​ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print